(រំដួល) ÷នៅព្រឹក ថ្ងៃពុធ ១០ កើត ខែអស្សុជឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២
លោកហែមសុីណាអភិបាលនៃគណៈអភិបាលស្រុករំដួលបានអញ្ជើញជាអធិបតីភាពប្រកាសបើកការដ្ឋានធ្វើផ្លូវលំនៅភូមិព្រះអង្គកែវឃុំជ្រុងពពេលស្រុករំដួលខេត្តស្វាយរៀង ដែលមានប្រវែងផ្លូវ 12.419 ម៉ែត្រ ចាប់ពីម៉ឺនជ័យរហូតដល់ផ្លូវជាតិលេខ 13។
ពិធីនេះមានការអញ្ជើញចូលរួមពីរក្រុមការងារស្រុកលោកមេឃុំជ្រុងពពេលក្រុមការងារឃុំលោកមេភូមិព្រះអង្គកែវប្រជាការពារភូមិនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះលោកហែមស៊ីណាអភិបាលនៃគណៈអភិបាលស្រុករំដួលបានស៊ូសុខទុក្ខបងប្អូនប្រជាពលរដ្ឋហើយបានផ្ដាំផ្ញើនៅចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម÷
១- ឱ្យបងប្អូនចេះជួយថែរក្សាផ្លូវនេះទាំងអស់គ្នា។
២- បើបងប្អូននៅជិតផ្លូវត្រូវការធ្វើផ្ទះសម្បែងយើងត្រូវធ្វើផ្ទះថយមកក្រោយដើម្បីឲ្យស្រឡះខាងមុខផ្ទះការពារយើងថ្ងៃទៅខាងមុខយើងត្រូវការពង្រីកផ្លូវកុំឱ្យមានផលប៉ះពាល់ដល់ផ្ទះយើងនឹងបងផ្ទះយើង។
៣- បើបងប្អូនមានអាសន្នអន់ក្រឈឺស្កាត់ត្រូវការឡានពេទ្យជាបន្ទាន់បងប្អូនត្រូវទាក់ទងទៅស្រុកស្រុកនិងមានឡានពេទ្យជួយដឹកបងប្អូនដោយមិនគិតថ្លៃសោហ៊ុយ។
៤- បើមានបងប្អូននៅក្នុងឃុំមានជីវភាពក្រលំបាកត្រូវទាក់ទងទៅលោកមេភូមិមេឃុំនិងស្រុកដើម្បីឲ្យស្រុកជួយសម្រាលទុកដល់បងប្អូន…។
ប្រជាពលរដ្ឋមានសេចក្ដីត្រេកអរសប្បាយរីករាយដែលបានផ្លូវថ្មីនិងសូមអរគុណដល់លោកអភិបាលស្រុកនិងលោកមេឃុំដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ផ្លូវខ្នល់ក្នុងស្រុកជូនដល់ពួកគាត់ឱ្យស្រួលក្នុងការធ្វើដំណើរ…។(សូមអរគុណ)




