ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ថ្លែង​កោតសរសើរ​អង្គភាព និង​ប្រគល់​លិខិត​សរសើរ រង្វាន់​អម​ជូន​យោធិន​មាន​ស្នាដៃ​ល្អ​ប្រចាំ​ខែ​កញ្ញា​

​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ថ្លែង​កោតសរសើរ​អង្គភាព និង​ប្រគល់​លិខិត​សរសើរ រង្វាន់​អម​ជូន​យោធិន​មាន​ស្នាដៃ​ល្អ​ប្រចាំ​ខែ​កញ្ញា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ប្រចាំ​ខែ​សីហា ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ទិសដៅឣ​នុវត្តប​ន្ត ខែតុលា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ស្ថិតនៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​សមាសភាព​ចូលរួម លោក​មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង ការិយាល័យ​ទាំង​៩ កងអនុសេនាធំ​ចំណុះ​កងពល​ទាំង​៧ និង​វរ​សេនា​តូច​ថ្មើរជើង​ទាំង​៤​។​

​លោក​មេបញ្ជាការ​កងពល​បាន​ធ្វើ​ការកោតសរសើរ​ដល់​គ្រប់​បណ្តា​អង្គភាព​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម​ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន នូវ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ ការងារ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​សង្កត់ធ្ងន់ថា គ្រប់​បណ្តា​អង្គភាព​តៀម​កម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាម​ផែនការ ធានា​ចេញ​បំពេញ​បេសកកម្ម​តាម​បទ​បញ្ជា​ថ្នាក់លើ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដោយសារ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន តំបន់​មួយចំនួន​រង​ការ​ប្រឈម​ខ្លាំង​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​អញ្ជើញ​ប្រគល់​លិខិត​សរសើរ និង​រង្វាន់​អម ដល់​យោធិន​ដែល​មាន​ស្នាដៃ​ល្អ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.