ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ក្រុង​ស្វាយរៀង​ចំនួន ២ ​រូប

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ក្រុង​ស្វាយរៀង​ចំនួន ២ ​រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖ អភិបាលរង​ក្រុង​ស្វាយរៀង ថ្មី ចំនួន ២​រូប ត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ នា​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក ប៉េង ពោធិ៍​សា អភិបាលរង​ខេត្ត និង​មាន​អាជ្ញាធរ​ក្រុង កងកម្លាំង​ទាំង​៣ តំណាង​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប​។​

​អភិបាលរងក្រុង ២​រូប​ដែល​ប្រកាស​ចូល​កាន់​តំណែង​នាពេលនេះ​រួមមាន​៖
១.​លោក ឃុន រតនា ឋានរ​ស័ក្កិ​គ្រូបង្រៀនក​ម្រិត​ឧត្តម​ថ្នាក់លេខ​២ នៃ​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្តម ក្រសួង​អប់រំ យុវជន និង​កីឡា​
២.​លោក ហេង សៅ​ខេមរា ឋានន្តរ​សក្កិ​អភិបាល ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នៃ​ក្រុម​និតិ​បញ្ញត្តិ​។​

​មានប្រសាសន៍​នាឱកាស​នោះ លោក ប៉េង ពោធិ៍​សា បាន​ផ្ដាំផ្ញើ​ដល់​លោក​អភិបាលរងក្រុង ដែល​ទើប​តែងតាំង និង​មន្ត្រី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១.​ត្រូវ​ចូលរួម​សហការ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ​ឱ្យបាន​ល្អ នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង មន្ត្រីរាជការ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្ត​ភាព​ការងារ​រដ្ឋបាល​ក្រុង ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​
២.​ត្រូវ​ចូលរួម​បង្កើន​កិច្ចសហការ​ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ផ្សព្វផ្សាយ​ច្បាប់​ចរាច​រណ៍ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ ការប្រើប្រាស់​គ្រឿងញៀន ក្មេង​ទំនើង និង​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ​ការបន្ត​ជំរុញ និង​បំផុល​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឱ្យបាន​តឹងរឹង និង​ម៉ឺងម៉ាត់​។​
៣.​ត្រូវ​ចូលរួម​សហការ​ជួយ​ការងារ​រដ្ឋបាល​ក្រុង គណៈ​អភិបាលក្រុង ឱ្យបាន​ល្អ​ពិសេស​មាន​ការគិតគូរ ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្ដល់​សេវា​សាធារណៈ​ទាំង​សេវា​តម្រូវការ និង​សេវា​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​។​
៤.​រដ្ឋបាល​ក្រុង ត្រូវ​យកចិត្ត​ទុក​ក្នុង​ការបន្ត​អនុវត្ត​វិធានការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩ និង​ការដោះស្រាយ​ផលប៉ះពាល់​ដែល​បណ្តាល​មក​ពី​វិបត្តិ​នៃ​ជំងឺ​នេះ និង​ត្រូវ​ជម្រុញ ដឹកនាំ​ការងារ​ចាក់​វ៉ាក់សាំង​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ទាំងដូស​មូលដ្ឋាន និង​ដូ​សជ​ម្រុញ (​ទី​៣ ទី​៤ និង​ទី​៥) ។​
៥. រដ្ឋបាល​ក្រុង ត្រូវ​ជួយ​គាំទ្រ​ដល់​រដ្ឋបាល​សង្កាត់ ក្នុង​ការរៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ជូន​ដល់​ប្រជាពលរដ្ឋ ពេល​មក​ស្នើសុំ និង​ទទួល​សេវា​ស្រប​តាម​សេចក្តីណែនាំ​លេខ​០១៨ ដែល​នៅ​ថ្នាក់​ឃុំ​សង្កាត់ ដែល​មាន​តួអង្គ​ស្នូល​ចំនួន​៥ ជា​អ្នកបម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.