ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

​សម្ភារៈ​ស្បៀងអាហារ​ជា​អំណោយ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ ត្រូវបាន​លោក គាត់ ហ៊ុល ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៧៧ គ្រួសារ ដែល​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​ហើយ​.!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុង​ប៉ោយប៉ែត​៖ នៅ​ថ្ងៃ​សៅរ៍ ៦​កើត ខែ​អស្សុជ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ នេះ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត នឹង លោក វ៉ា ជឹម​ណា​រ៉េត ចៅសង្កាត់​អូរ​ជ្រៅ រួម​ជាមួយ​ក្រុម​ការងា​រ​បាន​នាំ​យក​សម្ភារៈ​ស្បៀងអាហារ​ជា​អំណោយ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៧៧ គ្រួសារ ដែល​បាន​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព បន្ទាប់​ពី​ទឹកអូរ​ព្រំដែន កើន​ជន់​លិច​លំនៅដ្ឋាន​របស់​ពួកគាត់ និង​ចុះ​ផ្តល់​ដល់​ទីតាំង​ខ្នង​ផ្ទះ​ចំនួន​ជាង​៦០​គ្រួសារ ក្នុងភូមិ​ប៉ោយប៉ែត និង ភូមិ​ក្បាល​កោះ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ​ដែល លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​តាម​បណ្តោយ​មាត់​អូរ​ព្រំដែន សូម​ថែរក្សា​សុខភាព​អោយបាន​ខ្ជាប់ខ្ជួន ត្រូវ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​សុវត្ថិភាព ជាពិសេស​ចំពោះ​កុមារ​តូចៗ និង​សត្វ​អ​សិរ​ពិស ដែល​អាច​បង្ករ​គ្រោះថ្នាក់​ជា​យថាហេតុ​។ លោក​អភិបាល​គ្រាន់​រំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​មាន​ក្នុងករណី​អាសន្ន​ណាមួយ ត្រូវ​ទំនាក់ទំនង​មក​អាជ្ញា​ពាក់ព័ន្ធ​ជា​បន្ទាន់ ដើម្បី​អាជ្ញាធរ មាន​ភាពងាយស្រួល​ចុះជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.