ខេត្តសៀមរាប ៖ នៅក្នុងផេខហ្វេសប៊ុក របស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារាត្រីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ប្រកាសឧបត្ថម្ភ ប្រាក់ ០២ លានរៀល ជូនគ្រួសារសព វីរៈយោធិននីមួយៗ ដែលបានពលី ខណៈពេលសង្គ្រោះ ក្មេង ០២ នាក់ ។
បន្ទាប់ពីបានឃើញ ការបង្ហោះអំពីការពលីជីវិត របស់ យោធិនពីររូប ខណៈពេលដែលលោកទាំងពីរបានព្យាយាមជួយសង្គ្រោះ ក្មេងប្រុសពីររូប តែជាអកុសល ត្រូវទឹកកួច បណ្តាលអោយស្លាប់បាត់បង់ជីវិត ។ ឯកឧត្តម បានសម្តែងនូវការគោរពនូវវីរភាពលោកទាំងពីរ ដែលបានបូជាជីវិតខ្លួន ជួយសង្គ្រោះជីវិតអ្នកដទៃ និងសូមជូនគ្រួសារសពនិមួយៗ ចំនួន ពីរលានរៀល ក្នុងមួយគ្រួសារ ។
គួរបញ្ជាក់ថា យោធិនទាំងពីររូប គឺស្ថិតក្នុងវរសេនាតូច ៤២២ នៃកងពលតូចថ្មើជើងលេខ ៤២ ការពារព្រំដែន ប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕




