ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ!

ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨ ស្ថិតនៅតំបន់ក្បាលឆាយ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ការសាលាខេត្ត និងអស់លោកលោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចែកខិតប័ណ្ណ និងបានធ្វើការណែនាំ ជូនអ្នកធ្វើដំណើរសាកល្បងលើផ្លូវល្បឿនលឿន ស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញរួមមាន៖
១.ការត្រៀមលក្ខណៈមុនពេលបើកបរលើផ្លូវល្បឿនលឿន
២.ពិនិត្យស្លាកសញ្ញាប្រាប់ដំណឹងលើផ្លូវល្បឿនលឿន
៣.ការបើកបរចូលបញ្ជរបង់ប្រាក់
៤.ស្លាកសញ្ញាប្រាប់ដំណឹងពីការចាប់ផ្តើមចូលផ្លូវល្បឿនលឿន
៥.ការបើកបរចូលផ្លូវល្បឿនលឿន
៦.ការប្រើប្រាស់គន្លងផ្លូវ
៧.ការកំណត់ល្បឿនបើកបរយានយន្ត
៨.ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត និងលេខទូរស័ព្ទទាន់ហេតុការណ៍ និងការជួយសង្គ្រោះជាដើម។

ប្រសិនបើយើងចូលរួមគោរពច្បាប់ចរាចរណ៍ និងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ យើងនឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់បានទាំងអស់គ្នា។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ គឺកំណត់ល្បឿនខ្ពស់បំផុតសម្រាប់រថយន្តធុនតូចត្រឹម ១២០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់ផ្លូវលាត ត្រង់ ប៉ុន្តែក្នុងស្ថានភាពផ្លូវកោង អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ តាមស្ថានភាពដែលមានស្លាកសញ្ញាបង្ហាញប្រាប់តាមដងផ្លូវ។

ការបើកដំណើរការសាកល្បងចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២២នេះ ល្បឿនត្រូវបានកំណត់តាមប្រភេទយានយន្តរួមមាន៖ រថយន្តគ្រួសារ ធុនស្រាល រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត រត់ក្នុងល្បឿនកម្រិតពី ៦០ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ ត្រូវចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដើម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ក្នុងករណីអ្នកបើកបរបើកលើសល្បឿនកំណត់នោះ នគរបាលចរាចរណ៍ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរកាល ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.