ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោក អ៊ុ រាត្រី កើត​នៅ​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​១៩៦៩ ក្នុង​ត្រកូល​កសិករ ហើយពី​តូច​ដល់​ធំ​ដឹងក្តី លោក​រស់នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបាត់ដំបង (​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ​)​!

លោក អ៊ុ រាត្រី កើត​នៅ​ថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​១៩៦៩ ក្នុង​ត្រកូល​កសិករ ហើយពី​តូច​ដល់​ធំ​ដឹងក្តី លោក​រស់នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបាត់ដំបង (​បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ​)​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក​បាន​រៀន​ចំណេះដឹង​ទូទៅ​​ ពីថ្នាក់​បឋមសិក្សា​ដល់​មធ្យមសិក្សា​ទុតិយភូមិ នៅ​ស្រុក​មង្គល​បូរី ហើយ​បន្ត​សិក្សា​​បរិញ្ញាប័ត្រ នៅ​សាកល​រី​ទ្យា​ល័យ​សេដ្ឋកិច្ច​នៅ​ក្រុងភ្នំពេញ និង​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម (MBA) នៅ​ខេត្តបន្ទាយមានជ័យ។​
​លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី ជ័យ ណា​រី បង្កើត​ចំណង​គ្រួសារ​បានកូន​៤​នាក់ ក្នុង​នោះបាន​រៀបការ​២​នាក់​ហើយ​។​
​ក្នុង​ជិវិត​ការងារ លោក​បាន​ចូល​បម្រើ​ជា​មន្ត្រី​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ នៅ​សាលាខេត្ត​បន្ទាយមានជ័យ រួច​ឡើងជា​អភិបាលរង​ស្រុក​មង្គល​បូរី​ ជា​អភិបាលក្រុង​សិរីសោភ័ណ រួច​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ (យូរ​ជាងគេ)​។ ឥឡូវ​លោក​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ តាម​ព្រះរាជក្រឹត្យ​លេខ នសរកត ៥៩៤ ចុះ​ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០១៩ របស់​ព្រះករុណា​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​។ លោក​ជា​អភិបាលខេត្ត​ទី​១១ បើ​គិតពី​បង្កើត​និង​ដំណើរការ​ខេត្ត​នេះ​ពី​ឆ្នាំ​១៩៨៨​មក​។​
ការបង្កើត​ខេត្ត ភូមិសាស្ត្រ រដ្ឋបាល​និង​ពលរដ្ឋ៖
​ខេត្តបន្ទាយមានជ័យ​បង្កើតឡើង​ដោយ​អនុ​ក្រឹត្យច្បាប់​លេខ​៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣​ ខែមករា​ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋ និង​កំណត់​ព្រំប្រទល់​ខេត្ត ដោយ​អនុក្រឹត្យ​លេខ​ ១០​ អនក្រ ​ចុះ​ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។
​​ខេត្ត​នេះ ត្រូវ​ប្រកាស​ឲ្យ​ដំណើរការ​ការងារ (​សម្ពោធ​ខេត្ត​) ជា​ផ្លូវការ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៨៨ ក្រោម​អធិបតី​លោក ប៊ូ ថង អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​។ ខេត្ត​នេះ ត្រូវ​បំបែក​ពី​អតីត​ ៥​ស្រុក​ខាងជើង​ខេត្តបាត់ដំបង មុន​ឆ្នាំ​១៩៨៨ បូក​ស្រុក​បន្ទាយ​អម្ពិល នៃ​អតីត​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​។​
​ខេត្ត​នេះមាន​ចម្ងាយ​៣៥៩​គម ភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ​។ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តសៀមរាប ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ខាងជើង​ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាប់​នឹង​ប្រទេស​ថៃ​ ខាងត្បូង​ជាប់​នឹង​ខេត្តបាត់ដំបង​។ ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ប្រវែង​១៥៣​គម ដែលមាន​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​។​
​ភូមិសាស្ត្រ​ការគ្រប់គ្រង​រដ្ឋបាល ខេត្ត​មាន​ផ្ទៃ​សរុប ៦៦៧៩​គីឡូម៉ែត្រ​ក្រឡា​។ រដ្ឋបាលខេត្ត​ចែកជា​២​ក្រុង គឺ​ក្រុង​សិរីសោភ័ណ​និង​​ក្រុង​ប៉ោយប៉ែត​ និង​៧​ស្រុក គឺស្រុកមង្គល​បូរី ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួក​និង​ម៉ាឡៃ។​ ក្រុង-ស្រុកទាំង ៩ ចែកចេញ​ជា ១០​សង្កាត់ ​និង ​៥៥​ឃុំ។​
ប្រវត្តិ​ឈ្មោះ “​បន្ទាយមានជ័យ”
យោង​ប្រភពពី​មន្ត្រីរដ្ឋបាល បាន​ឲ្យ​ដឹងថា ឈ្មោះ​បន្ទាយមានជ័យ មកពី​ការ​សម្គាល់​បន្ទាយ​នៃ​កងទ័ព​អំឡុង​ទសវត្សរ៍​ទី​៨០ បូក​មានជ័យ មានន័យថា ឈ្នះ​ឬ​ជោគជ័យ​។ គឺ​ជោគជ័យ​តាំងពី​យុទ្ធនាការ​រដូវក្តៅ​ឆ្នាំ​១៩៨៤-៨៥ មក ទើប​រដ្ឋអំណាច​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បង្កើត​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ទី​២២ ក្នុង​ឆ្នាំ​១៩៨៧ និង​សម្ពោធ​ដំណើរការ​ឆ្នាំ​១៩៨៨​។​
​គិត​ចាប់តាំងពី​ដំណើរការ​រដ្ឋបាលខេត្ត​ពីថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៨ មក ខេត្តបន្ទាយមានជ័យ មាន​ថ្នាក់ដឹកនាំ​(​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​, អភិបាលខេត្ត​) ចំនួន​១១​រូប​ហើយ ដែល​រួមមាន ១- សម​មិត្ត អ៊ិត លឿ (១៩៨៨-១៩៩២) ២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤) ៣- លោក ដូង ខែម (១៩៩៤-១៩៩៩) ៤- លោក ថាច់ ឃ​ន (១៩៩៩-២០០៤) ៥- លោក ហេង ចាន់ថា (២០០៤- ២០០៦) ៦- លោក អន ស៊ុ (២០០៦-២០០៨) ៧- លោក អ៊ុង អឿន (២០០៨- ២០១៣) ៨- លោក ទ្រី ណារិន (២០១៣) ៩- លោក គោ​ស៊ុ សារឿ​ត (២០៣-២០១៦) ១០- លោក សួន បវរ (២០១៦-២០១៩) និង ១១-​លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន​)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.