ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឃាត់ខ្លួនអ្នកលក់ឆ្នោតវៀតណាម ចំនួន៨នាក់នៅក្រុងបាវិត!

ឃាត់ខ្លួនអ្នកលក់ឆ្នោតវៀតណាម ចំនួន៨នាក់នៅក្រុងបាវិត!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្ដស្វាយរៀង)៖ ក្រោយពីមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន, អាជ្ញាធរ និងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។
ជាក់ស្តែងសម្រាប់ក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល២ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២ នគរបាលក្រុងបាវិត បានបង្ក្រាបអ្នកលក់ឆ្នោតវៀតណាមខុសច្បាប់បានចំនួន៨នាក់ ដើម្បីធ្វើការអប់រំឲ្យបញ្ឈប់ការលក់ឆ្នោត ខុសច្បាប់តទៅទៀត។
នគរបាលក្រុងបាវិត បានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានចុះបង្រ្កាបជនជាតិវៀតណាម និងខ្មែរ ដែលលក់ឆ្នោតវៀតណាមខុសច្បាប់ ចំនួន៨នាក់ (ស្រី១នាក់) ក្នុងនោះជនជាតិខ្មែរ១នាក់ និងជនជាតិវៀតណាម ៧នាក់ និងដកហូតឆ្នោត ចំនួន១១៧៥សន្លឹក។
ក្រោយចាប់ខ្លួន សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ ណែនាំឱ្យបញ្ឈប់លក់ឆ្នោតបន្តទៀត បើសិនមិនអនុវត្តតាមកិច្ចសន្យា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានបញ្ជារដ្ឋបាលក្រុងស្រុកទាំង៨ ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបចំពោះទីតាំងធ្វើអាជីវកម្មភ្នាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលគ្មានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.