ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​ប្រជាពលរដ្ឋ​សម្រុក នាំគ្នា​ជីក​កកាយ​ដី ដែល​សេសសល់​ពី​ការជីក​កកាយ​របស់​ថៃ នា​សម័យ​សង្គ្រាម ដឹកយក​ទៅ​រែង​ក្នុង​ទឹកស្រះ យ៉ាង​គគ្រឹកគគ្រេង ដើម្បី​រក​រ៉ែ​ត្បូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស​ស្រី​ជាច្រើន​នាក់ បាន​នាំគ្នា​យក​ដែក​ស្បែ​ង ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ភ្នំ​ពុទ្រា ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រួច​ច្រក​កា​រ៉ុង ដឹក​តាម​ម៉ូតូ យក​ទៅ​អង្គុយ​រែង​នៅក្នុង​ទឹកស្រះ​ក្បែរ​នោះ ដោយ​អ្នកខ្លះ ប៉ះ​ចំ​កំទេច​ត្បូង​ល្អ (​ត្បូង​ទទឹម​) ពណ៌​ក្រហម លក់​បាន​ប្រាក់​យក​ទៅ​ទិញ​ម្ហូបអាហារ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​ក៏​សប្បាយរីករាយ​នឹង​បន្ត​រុករក​ថែមទៀត ។

​សូម​បញ្ជាក់​ផង​ដែរ​ថា កន្លែង​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ជីក​ក​កាយ​ដី រែង​រក​រ៉ែ​ត្បូង​នេះ គឺជា​ដី​ភ្នំ​ដែល​ជនជាតិ​ថៃ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ក​កាយ​ដី រ៉ែ​ង​យក​រ៉ែ​ត្បូង​ដឹក​ទៅ​ស្រុក​គេ​អស់ កាលពី​សម័យ​សង្គ្រាម លុះ​ឃើញ​នៅ​សេសសល់​តិច​តួ​ប ទើប​ពួកគាត់​នាំគ្នា​ទៅ​អង្គុយ​ជីក​កកាយ​រក​កំទេច​រ៉ែ​ត្បូង​បាន​តិចតួច​តែម្តង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា អស់​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ គេ​សង្កេតឃើញប្រ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ជាច្រើន ដែល​ទំនេរ​ពី​ការងារ​ស្រែ ចម្ការ បាន​នាំគ្នា​យក​ដែក​ស្បែ​ង កាំបិត និង​ចបជីក ទៅ​អង្គុយ​ជីក​ក​កាយ​ដី ដែល​សេសសល់​តិចតួច ពី​ជនជាតិ​ថៃ​ជី​កកាយ កាលពី​សម័យ​សង្គ្រាម ដោយ​គ្រួសារ​ខ្លះ បាន​វេចបាយ​កញ្ចប់​ដាក់​ថង់ អ្នកខ្លះ​ទៀត​ដាក់​ធុង យក​ទៅ​អង្គុយ​ហូប​ជួបជុំ​គ្រួសារ ហើយ​នាំគ្នា​ខិតខំ​ប្រឹងប្រែង​ជីកដី​តាំងពីព្រឹក​រហូត​ដល់​ពេល​ល្ងាច​ទើប​ត្រឡប់មក​ផ្ទះ​វិញ ក៏​បាន​កំទេច​ត្បូង លក់​ឱ្យ​ឈ្មួញ បាន​ប្រាក់​ទិញ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

​បើ​តាម​ការរៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ សូ គុម្ព អាយុ​៦៥​ឆ្នាំ និង បុរស​ម្នាក់​ទៀត ឈ្មោះ ផាត អាយុ​៤៥​ឆ្នាំ  រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា ដោយសារតែ​ជីវភាព​ខ្វះខាត អត់​មាន​ដីស្រែ​ចម្ការ សម្រាប់​ប្រកប​របរ​ដាំ​ដុះ​នឹង​គេ ទើប​កាលពី​ជាង​១​អាទិត្យ​មុន ពួកគាត់​មាន​គ្នា​ប្រហែល ៥​ទៅ​៦​នាក់ បាន​បបួល​នាំគ្នា​ទៅ​ជីក​កកាយ​ដី​ត្រង់ចំណុច​ខាងលើ រួច​ច្រក​កា​រ៉ុង​ដឹក​តាម​ម៉ូតូ​យក​ទៅ​រែង​ក្នុង​ស្រះ​ទឹក​មួយ​ចំងាយ​ប្រហែល​១០០​ម៉ែត្រ ពី​រណ្តៅ​ត្បូង ហើយ​ក៏​មា ន​អ្នកខ្លះ​រែង​បាន​កំទេច​ត្បូង លក់​ឱ្យ​ឈ្មួញ​ចាប់ពី​១០​ម៉ឺន​រៀល រហូតដល់​១​ទៅ​២​លាន​រៀល​ផងដែរ ។

​ពួក​គាត់​បន្ត​ទៀត​ថា លុះ​ក្រោយមក​ក៏​ល្បី​តៗ គ្នា ទើប​មាន​មនុស្ស​ក្មេង​ចាស់​ជាច្រើន​បាន​ទៅ​អង្គុ យ​ជីក​កកាយ​យក​ទៅ​រែង​បន្តបន្ទាប់​ថែមទៀត ដោយ​អ្នកខ្លះ​អត់​បាន​អ្វី​នឹង​គេ ក៏​បោះបង់ចោល លែង មកទៀត ។ ចំណែក​អ្នកខ្លះ​បាន​តិចតួចៗ រាល់ថ្ងៃ ក៏​តស៊ូ មិន​ហ៊ាន​ឈប់សម្រាក​នោះទេ ។

​ពួក​គាត់​បញ្ជាក់​ថា ត្រង់​កន្លែង​ខាងលើនេះ កាលពីមុន​មាន​រ៉ែ​ត្បូង​ច្រើនណាស់ បើសិន​ជា​ខ្មែរ​យើង​ជីក​កកាយ​រែង​នឹង​ដៃ រយ​:​ពេល​១០០​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មិន​អស់​ដែរ ។ ប៉ុន្តែ ជា​អកុសល់​កាលពី​សម័យ​សង្គ្រាម​ជនជាតិ​ថៃ បាន​ចូល​មក​ជីក​កកាយ​ត្រង់​កន្លែង​នោះ ចំនួន​២​ទៅ​៣​សារ ទើប​ធ្វើ​ឱ្យ​ក្លាយទៅជា​រណ្តៅ​ជ្រៅ ហើយ​គេ​ជីក​យក​អស់​រ៉ែ​ត្បូង​ធំៗ តែម្តង ។

​ទន្ទឹមនឹងនោះ ពួក​គាត់​មួយ​ចំនួន ក៏​បាន​ទិញ​ផ្លែ​ចេក​យក​ទៅ​សែនព្រេន​នៅក្បែរ​រណ្តៅ​ត្បូង​នោះ ដើម្បី​សុំ​អារក្ស​អ្នកតា ឱ្យ​ជីក​កកាយ​ប៉ះ​ចំ​រ៉ែ​ត្បូង​ដ៏​មានតម្លៃ​១​គ្រាប់​ធំ អាច​នឹង​លក់បាន​ប្រាក់​យក​មក​លាបំណន់ ហើយ​សល់​ប្រាក់​ខ្លះ​សម្រាប់​ផ្គង់​ផ្គង់​ជីវភាព​គ្រួសារ​ផងដែរ ។

​លើសពីនេះ ពួកគាត់​ក៏​បាន​យក​កា​រ៉ុង​រាប់រយ​ទៅ​ជីក​កកាយ​ដាក់​គរ​ជា​ពំនូក ទុក​សម្រាប់​ដឹក​យក​ទៅ​រែង ១​ថ្ងៃ​បន្តិច​ម្តងៗ​ខណ​:​ពេលទំនេរ​ពី​ការងារ​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​ផង​ដែរ ៕
​ដោយ ៖ នីយ៉ា​

 

img20170904r3 (1) img20170904r3 (2) img20170904r3 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.