ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

កិច្ចប្រជុំស្តីពីជំរុញការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តស្រុកស្វាយជ្រំ ខេត្តស្វាយរៀង !

កិច្ចប្រជុំស្តីពីជំរុញការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តស្រុកស្វាយជ្រំ ខេត្តស្វាយរៀង !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ដស្វាយរៀង៖ នារសៀលថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង បានអញ្ជើញជាគណអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង នៅក្នុងបរិវេណ នៃសាលប្រជុំ សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីវ៉ា បានផ្តោតសំខាន់ចំពោះបទល្មើសល្បែងស៊ីសងតាមអនឡាញដែលជាប្រភេទល្បែងមានចរិតគ្រោះថ្នាក់បំផុតដែលនាំឲ្យមាននូវអំពើជួញដូរមនុស្ស ជួញដូរពលកម្ម បង្ខាំងមនុស្សខុសច្បាប់ ជួញដូរគ្រឿងញៀនជាដើម ។

បន្ថែមលើសពីនេះ ឯកឧត្តម ក៍បានណែនាំដល់ ប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុក និងមន្រ្តីពាក់ព័ន្ធត្រូវសហការគ្នា បន្តធ្វើសកម្មភាពដូចភ្លៀងរលឹម ចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាដាច់ខាត និងស៊ីបអង្កេតតាមដាន រកមុខសញ្ញា ដែលឈរនៅពីក្រោយ ចំពោះការបើកនូវទីតាំង ល្បែងស៊ីសងខុសច្បាប់ ជាពិសេសពិនិត្យមើល នូវប្រភេទល្បែងដូចជា ល្បែងបុកប៊ីយ៉ែរ ល្បែងឡូតូ ល្បែងជល់មាន់ បៀរ អាប៉ោង ចាក់កន្ទុយលេខ និងល្បែងអនឡាញផ្សេងៗទៀត ឬប្រភេទកីឡាបាល់ទាត់ បាល់ទះ ដែលមានការភ្នាល់គ្នាជាលុយ ត្រូវតែធ្វើការទប់ស្កាត់ និងបង្រ្កាប ដោយអនុវត្ត និងផ្តន្ទាទោសទៅតាមវិធានការច្បាប់ដែលបានកំណត់ ជាធរមាន ។

ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំប្រព្រឹត្តនូវល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះវាធ្វើឱ្យអន្តរាយដល់ខ្លួន ក្រុមគ្រួសារ និង នាំឱ្យខាតបង់នូវពេលវេលា និងថវិកា ព្រមទាំងជាអំពើខុសច្បាប់ផងដែរ ។

ស្របពេលនេះដែល ឯកឧត្តម ក៏បានអំពាវនាវដល់ម្ចាស់ទីតាំងដែលបើកល្បែងស៊ីសងនានា ត្រូវតែបញ្ឍប់ និងមិនអនុញ្ញាតិឱ្យដំណើរការនូវសកម្មភាព លែងល្បែងស៊ីសងខុសច្បាប់នេះទៀតឡើយ បើមិនដូច្នេះទេ និងអនុវត្តទៅតាមវិធានការច្បាប់ ។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក ហែម សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រី មេឃុំ ទាំង១៦ឃុំ លោក លោកស្រីនាយប៉ុសិ៍នគរបាលរដ្ឋបាលឃុំទាំង ១៦ ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.