ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ដបន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាព លើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យបោះឆ្នោត នៅតាមក្រុង-ស្រុកទាំង៩ និងបូកសរុបលទ្ធផលការងារខែកញ្ញា ដើម្បីលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែតុលា ដល់កម្លាំងនគរបាលទូទាំងខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូករួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុងស្រុកទាំង៩ លោកមេបញ្ជាការវនគរបាលការពារព្រំដែនគោកទាំង៤ និងមន្ត្រីនគរបាលក្រោមឱវាទជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការស្តីពីលទ្ធផលការងារដែលសម្រេចបានកាលខែកន្លងមក។និងផ្សព្វផ្សាយអំពីផែនការធ្វើបច្ចុប្បន្នភាព កែសម្រួលសមាសភាពកម្លាំង ចូលនិវត្តន៍ មរណ:ភាព កម្លាំងផ្លាស់ចេញ និង ការប្រែប្រួលចំនួនការិយាល័យបោះឆ្នោត។

ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការដល់ថ្នាក់ដឹកនាំគ្រប់កងឯកភាព ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទ បញ្ជីវត្តមាន វិន័យ។ ជម្រុញដល់មន្ត្រីក្រោមឱវាទ បន្តអភិវឌ្ឍន៍សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: និងបច្ចេកវិទ្យា ដើម្បីបំពេញការងារ ភារកិច្ច ប្រដោយគុណភាព និង ឆាប់រហ័ស។

លោកឧត្តមសេនីយទោស្នងការ ក៏បានដាក់ចេញនូវបញ្ជាដល់កម្លាំងនគរបាលទាំងអស់ត្រូវត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ពង្រឹងការយាមល្បាត និងត្រូលសភាពការណ៍ បង្ការ ទប់ស្កាត់ រាល់បទល្មើសទាំងឡាយដែលអាចកើតមានជាយថាហេតុ។ និងត្រៀមអន្តរាគមន៍ សង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យជាដើម។ កម្លាំងនគរបាលប៉ុស្តិ៍ត្រូវជម្រុញឲ្យពលរដ្ឋគ្រប់អាយុ និងពលរដ្ឋផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឲ្យបានគ្រប់គ្នា។ ក្រៅពីនេះត្រូវគ្រប់គ្រងឲ្យបានរាល់ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ត្រូវបន្តបង្ក្រាបរាល់បនល្បែងស៊ីសងខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសជួញដូរគ្រឿងញៀន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.