ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការចុះធ្វើ អធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ…

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការចុះធ្វើ អធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្តថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកអធិការកិច្ច ស្តីពីការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលរដ្ឋ បរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ របស់សវនកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោកជំទាវបានជំរុញដល់មន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត ត្រូវសម្រប​សម្រួល និងសហការរៀបចំឯកសារពាក់ព័ន្ធ ដើម្បីផ្តល់ជូនក្រុមគណៈប្រតិភូអធិការកិច្ចពិនិត្យ ដើម្បីផ្តល់នូវអនុសាសន៍ និងតម្រង់ទិសបន្ថែមទៀត នូវចំណុច ឬរបកគំហើញ ដែលខ្វះខាតមិនអនុវត្តន៍ទៅតាមលិខិតបទដ្ឋានគតិយុត្តនានា ហើយជួយតម្រង់ទិស និងបង្ហាត់បង្រៀន ។

លោកជំទាវស្នើអោយគណៈប្រតិភូអធិការកិច្ចផ្តល់នូវកាលបរិច្ឆេទ នៃការចុះពិនិត្យតាមមន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្ត ឱ្យបានដឹងមុនដើម្បីរដ្ឋបាលខេត្តជួយសម្របសម្រួលដល់ការធ្វើអធិការកិច្ចនេះ អោយទទួលបានជោគជ័យ ហើយបញ្ហាមួយចំនួនពាក់ព័ន្ធការចុះអធិការកិច្ចនេះដែរ កន្លងមកមានការផ្តល់អនុសាសន៍ ឬការណែនាំឱ្យអនុវត្តនីតិវិធីហិរញ្ញវត្ថុខុសៗគ្នា មានដូចជា៖ អគ្គសវនកម្ម អាជ្ញាធរសវនកម្មជាតិ អគ្គាធិការ…ជាដើម ជាហេតុធ្វើឱ្យអ្នកទទួលអនុវត្តពិបាកតម្រូវក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ។

នៅក្នុងឱកាសនោះផងដែរលោកជំទាវ បានសង្ឃឹមយ៉ាងមុតមាំថា៖ ប្រតិភូអធិការកិច្ចរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ នឹងចូលរួមចំណែកធ្វើការរួមគ្នាក្នុងស្មារតីការងារក្រុម និងការជ្រោងឡើងនូវគុណភាពតម្លៃរួម ប្រកបដោយបុរេសកម្ម និងសកម្មភាពក្នុងការអនុវត្តកម្មវិធីកែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការកែរទម្រង់ប្រព័ន្ធថវិការជាស្នូល។

សូមបញ្ជាក់ថា៖ ប្រតិភូអធិការកិច្ចរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ចំនួន ៥រូប បានចុះបេសកកម្មនៅខេត្តប៉ៃលិន ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលរដ្ឋ បរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ។
(ដោយ,សេន ត)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.