នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤,៣០នាទីរសៀល នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក- លោកស្រីអភិបាលរង, គណៈនាយករដ្ឋបាល, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១, លោក-លោកស្រីចៅសង្កាត់ទាំង១១, លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក លោកស្រីប្រធានទីរួមផ្សារទាំង៣, លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនម៉ីសូដា ។




