ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងវេទិកា ស្តីពី ស្ត្រីវៀតណាម ឡាវ និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើសមាហរណកម្មសម្រាប់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទនៃកូវីដ១៩ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈ ប្រព័ន្ធ ZOOM ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់សហព័ន្ធនារីវៀតណាម ដែលបានផ្តួចផ្តើមគំនិតរៀបចំនូវវេទិកាដ៏សំខាន់នេះ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី ក្នុងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពក្នុងបរិបទកូវីដ១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត សង្ឃឹមថាវេទិកានេះ នឹងបានចែករំលែកនូវបទពិសោធន៍ និងការផ្លាស់ប្តូទស្សនៈ បង្កើតបាននូវផែនការសកម្មភាពរួមមួយ ដើម្បីសម្រេចបាននូវគោលដៅ ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពនៅក្នុងបរិបទ នៃកូវីដ ១៩ ។ ក្នុងនោះផងដែរសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិង អភិវឌ្ឍន៍ ត្រៀមខ្លួនសហការយ៉ាងជិតស្និតជាមួយនារីប្រទេស វៀតណាម ឡាវ បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកនិងអង្គការ សមាគមជាតិ អន្តរជាតិនានា និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារអភិវឌ្ឍន៍បៃតង ការអភិរក្សធនធម្មជាតិ ការដាំដើមឈើនៅតំបន់រិចរិល ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ» ថាមពលជីវចម្រុះ និងការបន្សាំទៅនឹងការប្រប្រួលអាកាសធាតុដើម្បីឲ្យស្ត្រីអាចទទួលបានផលជាវិជ្ជមាន ប្រកបដោយសមធ៌ម និងបរិយាបន្ន។

ក្នុងពិធីនោះផងដែរ ប្រទេសទាំងបីក៏បានចែករំលែកនូវបទពិសោធន៍ដែលពាក់ព័ន្ធនឹងប្រធានបទ ដូចខាងក្រោម ៖
ប្រទសកម្ពុជា ៖ ធ្វើបទបង្ហាញស្តីអំពី កសិកម្ម ទេសចរណ៍ និងបរិស្ថាស្អាត
ប្រទេសឡាវ ៖ ធ្វើបទបង្ហាញស្តីអំពីការងើបឡើងវិញក្រោយពីជំងឺកូវីដ ១៩ ការធានាសន្តិសុខសង្គម សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី
ប្រទេសវៀតណាម ៖ ធ្វើបទបង្ហាញស្តីអំពី កម្មវិធី COCP ឆ្ពោះទៅរកការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.