ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

ផ្ទះវីងវេរលុយត្រូវចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំទៅបាត់ស្រមោល

ផ្ទះវីងវេរលុយត្រូវចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់មួយចំនួនធំទៅបាត់ស្រមោល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញចោរគាស់ផ្ទះនិងរុះរើក្នុងទូវីងវេរលុយរបស់ខ្លួនព្រមទាំងបាត់បង់សម្ភារនិងប្រាក់អស់មួយចំនួនធំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះអុិន សារ៉ាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបុស្សគគីរ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំពោះសម្ភារបាត់បង់នៅក្នុងទូវីងវេរលុយមានប្រាក់រៀលចំនួន៧លានរៀលប្រាក់ដុល្លារចំនួន១.២០០ដុល្លារអាមេរិកនិងប្រាក់បាតចំនួន៥.០០០បាត។

តាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថាមុនថ្ងៃកើតហេតុកាលពីថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាចខ្លួននិងក្រុមគ្រួសារបានចាក់សោទ្វារផ្ទះយ៉ាងត្រឹមត្រូវហើយបាននាំគ្នាទៅដេកនៅផ្ទះថ្មីដែលស្ថិតនៅភូមិអារក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ដើម្បីជួបជុំបងប្អូនកូនចៅ។

ប្រភពបន្តថា លុះដល់ព្រឹកឡើង ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង៦និង៣០នាទីខ្លួននិងក្រុមគ្រួសារបានវិលត្រឡប់មកផ្ទះនៅភូមិបុស្សគគីរវិញបានឃើញទ្វារផ្ទះពីខាងក្រោយត្រូវគេគាស់របើកនិងមានការរុះរើក្នុងទូវីងវេរលុយដែលនៅក្នុងផ្ទះ និងបាត់បង់សម្ភារទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះហើយ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចុះស្រាវជ្រាវនិងឆែកកាមេរ៉ាសុវត្តិភាពនៅផ្ទះកើតហេតុឃើញមានចោរតែម្នាក់ឯងបានគាស់ទ្វារផ្ទះពីខាងក្រោយនៅយប់ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង១០និង៥០នាទី ប៉ុន្តែមុខសញ្ញានោះយើងកំណត់អត្តសញ្ញាណមិនបានទេព្រោះរូបភាពពេលយប់មើលមិនបានច្បាស់ គ្រាន់តែដឹងថាជាមនុស្សប្រុស បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បិចាត់ការបន្តតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.