នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៧ ម៉៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចមុខផ្ទះសំណាក់យីហោឈូកទឹបក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ៖លួច (ម៉ូតូ)ប្រព្រឹត្តិនៅចំណុចក្នុងផ្ទះលេខ៣៥Eo ផ្លូវលេខ២៤០ភូមិ១១ សង្កាត់ជយ័ជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ ម៉៣០នាទី។
អត្តសញ្ញាណជនសង្ស័យ
១/-ឈ្មោះ ទ្រី សោភណ្ឌ័ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន)។
២/-ឈ្មោះ សី ភេទប្រុសអាយុប្រហែល២៩ឆ្នាំ (គេចខ្លួន)
ជនរងគ្រោះ
-ឈ្មោះ ស្វាយ ជាមបូឌឹត
ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលឹកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៣៥Eoផ្លូវលេខ២៤០ភូមិ១១ សង្កាត់ជយ័ជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ
មុនពេលកើតហេតុថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១០ ម៉៣០នាទី ជនរងគ្រោះឈ្មោះស្វាយ ជាមបូឌឹត ភេទប្រុស អាយុ២៩ ឆ្នាំបានចេញពីផ្ទះលេខ៣៥Eoផ្លូវលេខ២៤០ភូមិ១១សង្កាត់ជយ័ជំនះខណ្ឌដូនពេញរសជធានីភ្នំពេញដើម្បីទៅបុណ្យភ្ជុំបិណ្ឌនៅវត្តបុទុមក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលប្រគេនចង្ហានុរួចក៏ត្រឡប់មកផ្ទះវិញពេលដល់ផ្ទះឪពុកជនរងគ្រោះយកកូនសោរចាក់ចូលក្នុងផ្ទះក្រោយមកជនរងគ្រោះរកធុងបាស់មកចាក់ស្តាប់រកពុំឃើញហើយរកមើលម៉ូតូក៏បាត់រកពុំឃើញដែរដល់ម៉ោង១១ម៉០០នាទីទើបឆែកកាំមេរ៉ាសុវត្តិភាពមើលឃើញជនសង្សយ័០២នាក់ចូលក្នុងផ្ទះធ្វើសកម្មលួចធុងបាស់នឹងម៉ូតូម៉ាកPCXពណ៏សផ្លាកលេខភ្នំពេញ1FC 6111បានសម្រេចយកចេញទៅបាត់ ។បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ថបាលជយ័ជំនះ ។ក្រោយពីបានទទួលពាក្យបណ្តឹងរួចហើយកម្លាំងសមត្តកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្សយ័០១នាក់ឈ្មោះ ទ្រីសោភណ្ឌ័ភេទប្រុសអាយុ២២ ឆ្នាំនៅចំណុចមុខផ្ទះសំណាក់យីហោឈូកទិបក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញយកមកធ្វើការសាកសួរនៅប៉ុស្តិនគរបាលជយ័ជំនះតែម្តង។ ចំពោះឈ្មោះ. សីភេទប្រុសអាយុ២៩ឆ្នាំបានយកម៉ូតូម៉ាកPCXពណ៏សផ្លាកលេខភ្នំពេញ1FC6111ជិះគេចខ្លួនបាត់។
-ចំពោះមុខកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសាកសួរចម្លើយបន្តរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់។
-ទិសដៅបន្ត អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ នឹងបន្តខិតខំបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមស្នងការ និងលោកអភិបាលខណ្ឌ ។
-ដូចបានគោរពរាយការណ៍ជូនខាងលើ សូមមេត្តាទទួលនូវការគោរព និងជូនជ្រាប៕




