ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ចំនួន​០៨​រូប ត្រូវបាន​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ចំនួន​០៨​រូប ត្រូវបាន​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ថ្មី នា​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី  និង​ឯកឧត្តម ហ៊​ម សា​រ៉ាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត ។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​មណ្ឌលគិរី ចំនួន​០៨​នាក់ ដែល​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​មានដូចជា​៖ លោក អ៊ុំ វណ្ណ​សុភៈ អតីត​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី លោក ឈួន សេរី​វឌ្ឍន៏ ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក អ៊ូ សុ​ភក្តី ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក គង់ វីរៈ ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក​ជ័យ សុខា ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ លោក លន់ បញ្ញា ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក នុត អុន ជា​នាយរង​ផ្នែក​សែន​មនោ​រម្យ លោក គីម សារឿ​ន ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​។​

​ឯកឧត្តម ហ៊​ម សា​រ៉ាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ថ្លែងថា ការផ្លាស់ប្តូរ​នូវ​តួនាទី​នឹង​ភារៈកិច្ច​របស់​មន្ត្រី​ជំនាញ គឺជា​ការពង្រឹង​នូវ​ការអនុវត្ត​ន៏​ច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​ការងា​រ​។​តែ​ក៏​មិន​មែន​ថា អ្នក​ចាស់​ធ្វើការ​មិន​ល្អ​នោះដែរ ព្រោះ​រាល់​ការងារ​ភារៈកិច្ច​របស់​មន្ត្រីរាជកា​រតែង​មាន​ការផ្លាស់ប្តូ​រ​ទៅតាម​ពេលវេលា​នឹង​គោរព​ទៅតាម​ច្បាប់​ប្រទេស​កម្ពុជា​។

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត  បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក អ៊ុំ វណ្ណ​សុភៈ ដែល​ទើបតែ​ឡើង​តួនាទី​ថ្មី ក៏​ដូច​ជា​នាយរង នាយផ្នែក និង​នាយរង​ផ្នែក​ទាំងអស់ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ ត្រូវ​រួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត ក្នុង​ការចូលរួម​រក្សា​អោយបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ អោយបាន​ទាន់​ពេលវេលា​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​មាន​ការអនុគ្រោះ​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ខ្វះខាត​ឈើ​សម្រាប់​សាងសង់​ផ្ទះ ហើយ​មុន​នឹង​អនុញ្ញាត​អោយ ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ពី​តម្រូវការ​របស់​ពួកគាត់ និង​មាន​ការឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាមុនសិន ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ និង​អាច​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ ។​

​លោក អ៊ុំ វណ្ណ​សុភៈ បាន​ឡើង​មានមតិ​ប្តេជ្ញាចិត្ត​ថា បន្ត​ត្រូវ​អនុវត្ត​នូវ​តួនាទី ភារកិច្ច​ឲ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បន្ត​ការអនុវត្ត​ច្បាប់​ព្រៃឈើ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បីឲ្យ​ការប្រើប្រាស់​អនុផល​ព្រៃឈើ​ប្រកបដោយ​ចីរភាព បន្ត​ប្រឹងប្រែង អប់រំ​ប្រជាពលរដ្ឋ និង​ដាំ​កូនឈើ​ឡើងវិញ ជាពិសេស ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង នៅក្នុង​អង្គភាព​ឲ្យបាន​ល្អ ព្រមទាំង​ជម្រុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យខិត​ខំ​បំពេញ​ការងារ​តាម​តួនាទី ភារកិច្ច និង​ការអនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​៕

 

img20170831e1 (1) img20170831e1 (2) img20170831e1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.