ប្រជាពលរដ្ឋចំនួន៥១១គ្រួសារ ក្នុងស្រុកក្រឡាញ់ដែលរងគ្រោះដោយទឹកជំនន់បានទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់
ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប ព្រមទាំងលោកជំទាវ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារប្រជាជនដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រឈមនឹងការខ្វះខាតស្បៀង ក្នុងស្រុកក្រឡាញ់ ចំនួន ០៨ឃុំ ៥៨ភូមិ ស្មើនឹង ៥១១គ្រួសារ។
អំណោយដែលបានចែកជូនរួមមាន៖ ត្រីខកំប៉ុង ចំនួន ៦០០យួរ អង្ករ ចំនួន ១៥តោន និងថវិកា ចំនួន ២០លានរៀល។




