ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ក្មេងស្រីម្នាក់​បានស្លាប់បាត់បង់ជីវិតខណៈ​ពេលដែលលិចទូកដចម្លង ១កន្លែង ស្ថិតនៅស្រុកកោះសូទិន​ ខេត្តកំពង់ចាម​

ក្មេងស្រីម្នាក់​បានស្លាប់បាត់បង់ជីវិតខណៈ​ពេលដែលលិចទូកដចម្លង ១កន្លែង ស្ថិតនៅស្រុកកោះសូទិន​ ខេត្តកំពង់ចាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្មេងស្រីម្នាក់​បានស្លាប់បាត់បង់ជីវិតខណៈ​ពេលដែលលិចទូកដចម្លង ១កន្លែង ស្ថិតនៅស្រុកកោះសូទិន​ ខេត្តកំពង់ចាម​

 

(កំពង់ចាម)៖ កាលពីរសៀលថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២២ មានករណីលិចទូក​ដ​១កន្លែង បានកើតឡើងនៅចំណុចស្ពានអូងគោ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ (ទីតាំងនេះគឺជាព្រំប្រទល់រវាងស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ និងស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ) បណ្តាលឱ្យក្មេងស្រីម្នាក់​បានស្លាប់បាត់បង់ជីវិតខណៈពេលដែលទូកកំពុងចម្លងមនុស្សស្រីប្រុសប្រមាណជិត ២០នាក់ និងម៉ូតូចំនួន ៦គ្រឿង ។

បេីតាមការបញ្ជាក់​ពីប្រជាពលរដ្ឋ​នៅតំបន់នោះបានឱ្យដឹងថា​ នៅពេលទឹកឡេីងម្តងៗតែងតែមានទូក​ដ​ចំលង​នៅចំណុចកេីតហេតុនេះ​ ដោយទូក​ដនោះ គេធ្វេីអំពីឈេី​ និងក្រងឬស្សីយកទូក ២ភ្ជាប់គ្នា​ដេីម្បីចម្លងមនុស្ស​ និងម៉ូតូ​ ។ ប្រភពដដែលបានបញ្ជាក់ដែរថា ជាអកុសលនៅថ្ងៃខែឆ្នាំខាងលើស្រាប់តែទូកដបានលិច​ទំនងអាចមកពីទូកផ្ទុកមនុស្ស និងម៉ូតូហួសលើសកំណត់ទើបបណ្តាលឱ្យកេីតហេតុយ៉ាងដូច្នេះ ។

​បច្ចុប្បន្ន​ក្មេងស្រីវ័យ១២ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិតនោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណីហើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.