ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោកវរសេនីយ៍ឯក ជឹម ស៊ីថា ប្រជុំផ្សព្វផ្សាយស្តីអំពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់

លោកវរសេនីយ៍ឯក ជឹម ស៊ីថា ប្រជុំផ្សព្វផ្សាយស្តីអំពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ឯក ជឹម ស៊ីថា ប្រជុំផ្សព្វផ្សាយស្តីអំពីការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២២ វេលា ម៉ោង ៧.០០នាទី ព្រឹក លោក វរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បាន ប្រជុំកម្លាំងគោរព ទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមាន ការ ចូលរួម ពីលោក លោក ស្រី អធិការរង លោក នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រី ក្រោម ឱវាទទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ លោកអធិការបានណែនាំដល់ផ្នែកជំនាញត្រូវយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមអន្តរាគមន៍ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់ កុំឲ្យមានបទល្មើសកើតឡើង ចុះបង្រ្កាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះត្រួតពិនិត្យតាមបណ្តាខុនដូរ អាផាតមិន និងសណ្ឋាគារ នូវចំនួនជនបរទេសគ្រប់សញ្ជាតិ ដែលបានស្នាក់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ។

បន្ថែមលើនេះលោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ រង និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ សម្រាប់យក ទៅ អនុវត្ត តាម ផែន នីមួយៗ ឲ្យទទួលបាន ជោគជ័យ ពិសេស ការ ពារ សន្តិសុខ សណ្តាប់ ធ្នាប់ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ជូន ប្រជាពលរដ្ឋ នៅ ក្នុង ភូមិ សាស្ត្រ ខណ្ឌ ដង្កោ។ ក្នុងឱកាសនោះផងដែរ លោកអធិការក៏បានកោតសរសើរដល់បងប្អូនកងកម្លាំងយើងទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ច ក្នុងអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ គឺបានជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់តាមដងផ្លូវ និងវត្តអារាមនានា។

ជាកិច្ចបញ្ចប់លោកអធិការបានណែនាំដល់មន្ត្រីទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលដេីម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ និងជំងឺឆ្លងអុតស្វា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.