ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ថ្នាក់ដឹកនាំគំរូល្អ នាំមកនៅសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ÷នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ស្រីចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តទេពវង្សី!

ថ្នាក់ដឹកនាំគំរូល្អ នាំមកនៅសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ÷នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ស្រីចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តទេពវង្សី!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ថ្នាក់ដឹកនាំគំរូល្អ នាំមកនៅសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ÷នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ស្រីចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តទេពវង្សី!

ខេត្តកណ្តាល៖ ក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រី ស្រី ហ៊ាញ ព្រមទាំងបុត្រាបុត្រី ចៅ និងលោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្ត នាយការិយាល័យ នាយ នាយរង ពលអាវុធហត្ថទាំងអស់ក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្តក៏បានចូលរួមកាន់បិណ្ឌនេះផងដែរ វត្តទេពវង្សីស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ។

ក្នុងពិធីបុណ្យកាន់បិណ្ឌនេះបានធ្វើពិធីសូត្រមន្ត នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ និង ព្រឹកឡើងថ្ងៃទី២៤ ខែឆ្នាំដដែល បានធ្វើពិធីរាប់បាទវេចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃបង្សុកូល ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមានមាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសន្តានដែលបានទួលមរណៈកាលដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លា តាមរយៈពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។

ការកើតឡើងពីការធ្វើបុណ្យនេះលោក នាយឧត្តមសេនីយ៍ សៅ សុខា និង លោក ជំទាវ បានប្រគេនបច្ច័យ ជូនដល់ព្រះចៅអធិការវត្តទេពវង្សីដែលមានទឹក ប្រាក់សរុប ៩០ លានរៀលគត់ និងជូនតាជី,យាយជីម្នាក់ៗទទួលបាន ៥០,០០០រៀល, ពុទ្ធបរិស័ត ចំណុះជើងវត្ត២០,០០០ រៀល ក្រុមភ្លេងពិនពាត ១,០០០,០០០រៀល, នគរបាល ១,០០០,០០០រៀល ប្រជាការពារ ១,០០០,០០០រៀល កងរាជអាវុធហត្ថស្រុក ១,០០០,០០០រៀលផងដែរ ៕

              

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.