ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តមវេង​សាខុនបាន​អញ្ជើញជាអធិបតិក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី”ផែនការរួមឆ្ពោះទៅកា​ន់ការ​​បោះឆ្នោតជ្រើ​សតាំ​ងតំ​​ណាងរាស្រ្តនីតិកាលទី៧​ឆ្នាំ២​០២៣”

ឯកឧត្តមវេង​សាខុនបាន​អញ្ជើញជាអធិបតិក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី”ផែនការរួមឆ្ពោះទៅកា​ន់ការ​​បោះឆ្នោតជ្រើ​សតាំ​ងតំ​​ណាងរាស្រ្តនីតិកាលទី៧​ឆ្នាំ២​០២៣”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមវេង​សាខុនបាន​អញ្ជើញជាអធិបតិក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី”ផែនការរួមឆ្ពោះទៅកា​ន់ការ​​បោះឆ្នោតជ្រើ​សតាំ​ងតំ​​ណាងរាស្រ្តនីតិកាលទី៧​ឆ្នាំ២​០២៣”

នៅវេលាម៉ោង ១៣:០០ រសៀលថ្ងៃដដែល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀមនិង៣ឃុំនៃស្រុកជើងព្រៃខេត្តកំពង់ចាមបានអញ្ជើញជាអធិបតិក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី “ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣”។ក្នុងពិធីដ៏មានសារសំខាន់នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារថ្នាក់ស្រុក និងឃុំទាំង៧ក្នុងស្រុកតំបែរ លោកប្រធានគណៈកម្មាធិការបក្សស្រុក សមាជិក និងសមាជិកាប្រមាណជា ៣០០នាក់។ បន្ទាប់ពីលោក នាដ្ធ រ៉ាវុទ្ធ ប្រធានគណៈកម្មាធិការគណបក្សស្រុកតំបែរ បានអានសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចមក មានមតិសំណេះសំណាលជាមួយបងប្អូនសមាជិកបក្ស ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនទាំងអស់ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមបានសុំការយោគយល់ពីសំណាក់ឯកឧត្តម លោកជំទាវ សាមាជិក និងសមាជិកា ដោយភាពមមាញឹកក្នុងការបំរើការងារក្នុងខែតុលាខាងមុខនេះទើបបង្ខំចិត្តត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនេះឡើងនារសៀលនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះជួយឃុំ និងសហការីដែលបានលះបង់គ្រប់បែបយ៉ាងរួមគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លទ្ធផលដែលយើងសម្រេចបាន ជាក់ស្តែងគឺជ័យជំនះនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កន្លងមកនេះ។
ឯកឧត្តមប្រធានក្រុមការងារបានមានមតិទៅកាន់អង្គពិធីប្រកបដោយខ្លឹមសារស៊ីជម្រៅអំពីសភាពការ និងព្រឹត្តិការណ៍សំខាន់ៗដែលកំពុងកើតមានឡើងនៅលើពិភពលោក ហើយកំពុងជះឥទ្ធិពលអវិជ្ជមានដល់បណ្តាប្រទេសលើពិភពលោក រួមទាំងកម្ពុជាផងដែរ ជាពិសេសវិធានការឆ្លើយតប ទប់ស្កាត់ និងដោះស្រាយដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលចំពោះសភាពការ និងព្រឹត្តការទាំងនោះ។ ជាមួយនេះដែរ ឯកឧត្តមក៏បានក្រើនរំលឹកអំពីសមិទ្ធផលដ៏ធំធេងរបស់គណបក្ស ភាពខ្លាំងរបស់គណបក្ស និងមហិច្ឆិតានៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ត្រើយសុភមង្គល សេចក្តីសុខ សេចក្តីចម្រើន សេចក្តីថ្លៃថ្នូរ កិត្តិយសដ៏ឧត្តុង្គឧត្តម វិបុលភាព និងការអភិវឌ្ឍ ដើម្បីឆ្ពោះទៅកាន់ទទួលភាពជោគជ័យពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ដើម្បីរក្សាភាពឈ្នះរបស់គណបក្ស ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើ និងធ្វើការណែនាំដល់សមាជិក សមាជិកាគណបក្សត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារនៃសេចក្តីសម្រេចស្តីពីផែនការរួមដ៏មានសារៈសំខាន់នេះ។ ចំណុចពិសេសផ្សេងទៀត គឺត្រូវគិតគូពិចារណា កែលម្អដោយយកសុខទុក្ខប្រជាជនជាធំ ហើយត្រូវបន្តត្រៀមទុកស្បៀងបម្រុងនៅតាម​មូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ចែកជូនពួកគាត់ឱ្យបានទាន់ពេលវេលានាពេលគាត់ជួបភាពខ្វះខាត៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.