លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការសំណេះសំណាលជាមួយកម្លាំងប្រជាការពារភូមិទាំង០៦ភូមិត្រូវការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសកាន់បិណ្ឌនឹងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៅក្នុងសង្កាត់ប៉ោយប៉ែត!
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះដោយមានការយល់ចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៥នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសកាន់បិណ្ឌនឹងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនឹងទប់ស្កាត់រាល់បទល្មើសផ្សេងៗជាពិសេសល្បែងស៊ីសងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានដឹកនាំនាយរងប៉ុស្តិ៍និងមន្ត្រីក្នុងប៉ុស្តិ៍ចុះធ្វើការ ជួបសំណេះសំណាលនិងសួរសុខទុក្ខ កម្លាំងប្រជាការពារភូមិទាំង ០៦ភូមិក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានការណែនាំនិងដាក់បទបញ្ជាដល់កម្លាំងប្រជាការពារភូមិ ភូមិនីមួយៗត្រូវការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រង នៅក្នុងឱកាសកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នឹងទប់ស្កាត់រាប់បទល្មើសផ្សេងៗជាពិសេសល្បែងស៊ីសងភ្នាល់ខុសច្បាប់គ្រប់ប្រភេទបើបងប្អូនប្រជាពលរដ្ឋនៅតែប្រព្រឹត្តល្បែងស៊ីសងភ្នាល់ល្បែងស៊ីសងដាក់លុយ នឹងអនុវត្តតាមនីតិវិធីច្បាប់ផងដែរ៕ដោយលោកចាន់ ពុធ




