រថយន្ត ១៨ គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋជិត ១.០០០ នាក់ ពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ដោយឥតគិតថ្លៃ
ជាមួយគ្នានេះដែរ បងប្អូនបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ នាយកដ្ឋមន្ត្រី ដែលបានគិតគូរចំពោះប្រជាពលរដ្ឋ ដោយអនុញ្ញាតឱ្យរថយន្តរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា រថយន្តត្រូវចេញដំណើរនៅទីតាំង និងកាលបរិច្ឆេទ ដូចខាងក្រោម៖
១-ចេញពីភ្នំពេញ មកសៀមរាបៈ
-ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរនៅម៉ោង ៥:៣០ នាទីព្រឹក (ចេញជាបន្ទាប់ រហូតអស់រថយន្ត) នៅទីតាំង រង្វង់មូល ទេពមច្ឆា ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។
២-ចេញពី សៀមរាប ទៅភ្នំពេញៈ
-ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ នៅម៉ោង ១:០០ នាទី រសៀល (ចេញបន្តបន្ទាប់ រហូតអស់រថយន្ត) ។
-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរនៅម៉ោង ៦:០០ នាទីព្រឹក (ចេញជាបន្តបន្ទាប់ រហូតអស់រថយន្ត) នៅទីតាំងចំណតគ្រឹះស្ថានអង្គរ ជិតរង្វង់មូល ៦០ ម៉ែត្រ ខេត្តសៀមរាប៕ V / N




