សម្ដេចក្រឡាហោមសខេងបានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិថ្មី
នារសៀលថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងរសៀលថ្ងៃសូត្រមន្តនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគ្គស្នងការដ្ឋាននគរបាលជាតិថ្មី ស្ថិតនៅភូមិសាស្ត្រភាគខាងត្បូងរាជធានីភ្នំពេញ៕សហការី







