កាលពីយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២ បង្ក្រាបជាក់ស្តែងបនល្បែងខុសច្បាប់ចំនួន២ទីតាំងដែលជ្រកក្រោមស្លាកសញ្ញាបារបារាំងស្ថិតនៅផ្ទះលេខ១៦៩Dអឺ១ ផ្លូវលេខ១៣៦ ភូមិទី១១ ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី២ និងក្នុងហាងយីហោ RED FOX ផ្ទះលេខ១០ ផ្លូវ១៣៦ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ។
ឃាត់ខ្លួនជនជាតិបរទេស និងជនជាតិខ្មែរសរុបបានចំនួន១០នាក់ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំផងដែរ។
ក្រោយពីធ្វេីការបង្ក្រាបទីតាំងទាំង២កន្លែងនេះរួចគណ:បញ្ជាឯកភាពបានសម្រេចបិទទីតាំងតែម្ដង។ ក្រុមញៀនល្បែងទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តន៍តាមនីតិវិធីច្បាប់ ៕










