ឯកឧត្តមវេងសាខុននិងលោកជំទាវចូលរួមសូត្រមន្តនិងកាន់បិណ្ឌនៅវត្តភ្នំប្រជុំបុត្រ
នាវេលាម៉ោង ៨:០០ព្រឹក ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃកាន់បិណ្ឌចុងក្រោយវេទី១៤ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា រួមជាមួយឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារចុះស្រុកតំបែរ និងប្រធានក្រុមការងារចុះជួយឃុំបានចូលរួមសូត្រមន្ត និងកាន់បិណ្ឌនៅវត្តភ្នំប្រជុំបុត្រ ឃុំគោកស្រុក ស្រុកតំបែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិសន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតជូនជាតិមាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ឯកឧត្តមប្រធានក្រុមការងារបានជូនពរដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិសូមទទួលយកនូវពុទ្ធិពរទាំងបួនប្រការនិងជូនពរឲ្យបងប្អូនធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខ និងសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ៕សហការី






