ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈ រំចង់ ភរិយាលោកស្នងការ បានដឹកនាំសហការីចូលរួម”ក្នុងពិធីបុណ្យកាន់បិណ្ឌទី១៤ ដែលជាប្រពៃណីទំនៀមទំម្លាប់ជាតិខ្មែរ ចំនួន ០២វត្ត គឺវត្តប៉ោក្ខណារ៉ាមខាងជើង និងវត្តសត្ថារ៉ាមភ្នំដិនខាងត្បូង ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈ រំចង់ ភរិយាលោកស្នងការ បានដឹកនាំសហការីចូលរួម”ក្នុងពិធីបុណ្យកាន់បិណ្ឌទី១៤ ដែលជាប្រពៃណីទំនៀមទំម្លាប់ជាតិខ្មែរ ចំនួន ០២វត្ត គឺវត្តប៉ោក្ខណារ៉ាមខាងជើង និងវត្តសត្ថារ៉ាមភ្នំដិនខាងត្បូង ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកស្រី ប៉ែន រតនៈ រំចង់ ភរិយាលោកស្នងការ បានដឹកនាំសហការីចូលរួម”ក្នុងពិធីបុណ្យកាន់បិណ្ឌទី១៤ ដែលជាប្រពៃណីទំនៀមទំម្លាប់ជាតិខ្មែរឆ្នាំ២០២២ ចំនួន ០២វត្ត គឺវត្តប៉ោក្ខណារ៉ាមខាងជើង និងវត្តសត្ថារ៉ាមភ្នំដិនខាងត្បូង ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ និងភរិយា បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ មីចំនួន ១០កេស ទឹកសុទ្ធចំនួន ១០កេស ទឹកត្រីចំនួន ០៥កេស ទឹកស៊ីអីវចំនួន ០៥យូរ និងបច្ច័យសរុបចំនួន ២,៨០០,០០០៛(ពីរលានប៉ែតសិបម៉ឺន រៀល) សម្រាប់ប្រគេនព្រះសង្ឃបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូន ជីតាញាតិការប្រាំពីសន្តានដែលបានស្លាប់ចែកឋានទៅកាន់បរមសុខ និងបច្ច័យកសាងក្នុងមួយវត្តចំនួន ១,៤០០,០០០៛(មួយលានសែសិបម៉ឺនរៀល) ជូនលោកយាយ លោកតាក្នុងម្នាក់ ២ម៉ឺនរៀល។បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បន្តដំណើរជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ឯក ជាស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលស្រុកជាប់ព្រំដែន លោកមេបញ្ជាការ បញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក លោកនាយប៉ុស្តិ៍ចក្រទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ប៉ុស្តិ៍។មានមតិសំណេះសំណាលទៅកាន់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចំនួន ៤,០០០,០០០៛ (បួនលានរៀល) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោគទាំង ១២ប៉ុស្តិ៍ក្នុងមួយប៉ុស្តិ៍ចំនួន (២០ម៉ឺនរៀល) និងគ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា៖ អង្ករចំនួន ១តោន មីខ្លាឃ្មុំក្រហមចំនួន ១៣០កេស ទឹកសុទ្ធចំនួន ៧០កេស ទឹកត្រីចំនួន ៤៥យូរ ទឹកស៊ីអីវចំនួន ៤៥យូរ ស្រាបៀកម្ពុជា ១០០កេស សម្រាប់ជូនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៦០៣ផងដែរ៕
https://www.rmn.asia

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.