ភ្នំពេញ÷នៅរសៀលថ្ងៃសៅរ៍ ១៤ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២
លោក ជាខេមា អភិបាល នៃ គណ:អភិបាល ខណ្ឌដូនពេញបានជួបសំណេះសំណាល កងកម្លាំងគណះបញ្ជារការខណ្ឌដូនពេញ(សន្តិសុខខណ្ឌដូនពេញ)
ក្នុងឱកាសបុណ្យកាន់បិណ្ឌ- ភ្ជុំបិណ្ឌ
ដេីម្បីពង្រឹ និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ
ដូនពេញ ក្នុងកិច្ចការពារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។នៅក្នុងមូលដ្ឋានដូនពេញឲ្យបានល្អ ស្រួលសារចរណ៍តាមផ្លូវដល់អ្នកធ្វេីដំណេីរតាមរថយន្តតាក់សុី។
តាមផ្ទះសំណាក់សណ្ឋាគារនិងវត្តអារាមនានា ឲ្យបានកាន់តែល្អប្រសើរថែមទៀត និងបាននាំយកអំណោយមួយចំនួន ចែកជូនដល់កងកម្លាំង សន្តិសុខ ចំនួន 55 នាក់ ក្នុងមួយនាក់
ភេសជ្ជៈ ២ កេស ទឹកសុទ្ធ១កេសនិងថវិកា ១០០០.០០០៛។
ក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើរដល់មន្ត្រីកងកម្លាំងទាំងអស់បន្តយកចិត្តទុក្ខដាក់ចំពោះសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឲ្យកាន់តែល្អប្រសើរ ជាពិសេសការល្បាតក្នុងភូមិសាស្រ្ត អំឡុងពេលបងប្អូនប្រជាពលរដ្ឋចាកចេញទៅស្រុកកំណើត និងដំណើរកំសាន្តផ្សេងៗ ៕
ទិវាប្រកាសរដ្ឋធម្មនុញ្ញ (Constitution Day)
ពិធីបុណ្យភ្ជុំបិណ្ឌ (Pchum Ben Festival)




