ក្រុមនេះផ្គើននិងបទបញ្ជារបស់សម្តេចតេជោគួរតែដាក់ក្នុងទ្រុងអោយបានយូរបន្តិចទុកជាការព្រមាន
សមត្ថកិច្ច ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងព្រៃចំការស្វាយចន្ទី ស្ថិតនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៥នាក់គឺ៖
១- ឈ្មោះ អុល ប៊ុនថា ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិវត្ត ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២-ឈ្មោះ ឈិន ដា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣- ឈ្មោះ ព្រុំ គីន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិវត្ត ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤- ឈ្មោះ គិត ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិធំ ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៥- ឈ្មោះ ថេង ថាត ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
និងដកហូតវត្ថុតាងរួមមាន៖ប្រាក់រៀលចំនួន១២០,០០០រៀល(មួយសែនពីរម៉ឺនរៀល)ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ូតូចំនួន០៤គ្រឿង (ប្រគល់ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទួលឃ្លាំងគ្រប់គ្រងបន្ត)–មានងាប់១ក្បាលបន្ត្រក់មាន់ចំនួន២កញ្ចក់បាំងមាន់ចំនួនជញ្ចីងថ្លឹងមាន់ចំនួន១ដោយមានការសំណូមពរពីរក្រុមគ្រួសារ និងដោយឈ្មោះ គិត ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិធំ ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានជំងឺប្រចាំកាយ (ឡេីងឈាម, និងមានដុំសាច់នៅត្រង់កខាងឆ្វេង) ហេតុនេះសមត្ថកិច្ចយើងសម្រេចធ្វេីកិច្ចសន្យាអប់រំ និងបានអោយក្រុមគ្រួសារធ្វេីលិខិតធានា យកទៅមណ្ឌលសុខភាព និងអប់រំនៅមូលដ្ឋានវិញ តាតាមបញ្ជា ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ចំពោះជនសង្ស័យ០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីអនុវត្តនីតិវិធីបន្ត ៕




