លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីរាជការចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំលោក-លោកស្រីអភិបាលរងខណ្ឌ នាយករដ្ឋបាល ប្រធានការិយាល័យ មន្ត្រីសាលាខណ្ឌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនាក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបាននាំយក សម្លរការី នំបុ័ង នំបញ្ចុក ចំនួន០៦ធុង ដែលជាអំណោយរបស់សប្បុរសជនមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឪកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះលោកអភិបាល បានមានប្រសាសន៍ជូនពរដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីនៃរដ្ឋបាលខណ្ឌព្រែកព្នៅទាំងអស់មានសុខភាពល្អ ធ្វើដំណើរទីជិតឆ្ញាយជួបតែសេចក្ដីសុខគ្រប់ៗគ្នា។


















