ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន «បែកធ្លាយទៀតហើយ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀន រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់»

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន «បែកធ្លាយទៀតហើយ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀន រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន «បែកធ្លាយទៀតហើយ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀន រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់»

កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន កងមាស បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានខ្លឹមសារថា «បែកធ្លាយទៀតហើយ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម ចាប់ឃាត់ខ្លួនជនសង្ស័យ និងគ្រឿងញៀ រួចដោះលែងវិញជាថ្នូរទឹកប្រាក់ជាងមួុយពាន់ដុល្លារ ក្នុងការដោះលែងជនសង្ស័យម្នាក់»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឱ្យលោកអធិការនគរបាលស្រុកល្វាឯម ចំណាត់ឆ្លើយតបករណីខាងលើ។

អធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការបដិសេធទាំងស្រុង គឺពុំមានករណីដូចការចុះផ្សាយរបស់គេហទំព័រ កងមាស នោះឡើយ។

ដោយឡែកកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកល្វាឯម បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចផ្លូវ កែងស្ថិតនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ យ៉ុន ប៊ុនណាក់ ហៅ ក្របី ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរមុខរបរ ពិតប្រាកដ ទីកន្លែងកំណើតនៅភូមិ កោះរះលើ ឃុំ កោះរះ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន) ។

២.ឈ្មោះ រដ្ឋា តុលា ហៅ ឃ្មុត ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិខ្មែរមុខរបរ ពិតប្រាកដ ទីកន្លែងកំណើតនៅភូមិ កោះរះលើ ឃុំ កោះរះ ស្រុកល្វាឯម ខេត្តកណ្តាល(ឃាត់ខ្លួន) ។

វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច។

២. ម៉ូតូម៉ាក សង់ប៊ិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BH-0729 ០១គ្រឿង។

ចំពោះជនសង្ស័យ រួមជាមួយវត្ថុ សមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕ដោយ៖ សិរី នាគ

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.