ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ សហការី មន្ត្រីរាជការ ចូលរួមកាន់បិណ្ឌទី១៣ នៅវត្តចំពុះក្អែក
(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងសហការី មន្ត្រីរាជការ និងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៣ ធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងរាប់បាត ប្រគេនទេយ្យវត្ថុរបស់រដ្ឋបាលខេត្តកណ្តាល និងទេយ្យវត្ថុរបស់ សាខាកាក បាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគេនជូន សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភានៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) នៅរាជធានីភ្នំពេញ។
ក្នុងឱកាសដ៏អធិកអធមនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងលោកជំទាវ សូមឧទ្ទិសកុសលផលបុណ្យ ជូន ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ និងមន្ត្រីរាជការទាំងអស់ សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ៕





























