
ឯកឧត្តមវេងសាខុនបានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋតំបន់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក
នៅព្រឹកថ្ងៃព្រហស្បត៍១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពការរស់នៅ និងបច្ចុប្បន្នភាពនៃការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតំបន់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ដែលមានទីតាំងស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកបាគង ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពផ្តល់ការគាំទ្រផ្នែកកសិកម្ម៕







