ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

រដ្ឋបាលខេត្តប៉ៃលិនរៀបចំកែលម្អធ្វើសួននៅទ្រូងផ្លូវ ដាំផ្កាបំពាក់ភ្លើងដាក់រនាំងដែកធ្វើឲ្យមានភាពស្រស់ត្រកាល

រដ្ឋបាលខេត្តប៉ៃលិនរៀបចំកែលម្អធ្វើសួននៅទ្រូងផ្លូវ ដាំផ្កាបំពាក់ភ្លើងដាក់រនាំងដែកធ្វើឲ្យមានភាពស្រស់ត្រកាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តប៉ៃលិនរៀបចំកែលម្អធ្វើសួននៅទ្រូងផ្លូវ ដាំផ្កាបំពាក់ភ្លើងដាក់រនាំងដែកធ្វើឲ្យមានភាពស្រស់ត្រកាល

ខេត្តប៉ៃលិន ៖ ដើម្បីលើសោភ័ណភាព និងភាពស្រស់ស្អាតសាកសមជាខេត្តទឹកដីត្បូងពេជ្រនិងជាមុខមាត់ប្រទេសជាតិផងរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំកែលម្អធ្វើសួននៅទ្រូងផ្លូវ ដាំផ្កាបំពាក់ភ្លើងដាក់រនាំងដែកធ្វើឲ្យមានភាពស្រស់ត្រកាល។
ការរៀបចំនេះធ្វើឡើងកាលពីរសៀលថ្ងៃទី ២១ ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងរដ្ឋបាលសាលាខេត្ត សាលាស្រុកសាលាក្រៅ រួមជាមួយនឹងក្រុមយុវជនស.ស.យ.ក.ខេត្ត បានធ្វើការរៀបចំតុបតែងទ្រូងផ្លូវបំពាក់ផ្ការំដួលបន្ថែមទៀតដោយបំពាក់ ចាប់តាំងពីច្រកទ្វារអន្តរជាតិព្រំ រហូតមកទល់នឹងជិតផ្សារលើមានប្រវែងជាង
2000ម៉ែត្រ។
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា ៖ ការរៀបចំតុបតែងដាក់ផ្ការំដួលនៅលើទ្រូងផ្លូវដោយក្រុមការងារនេះ គឺដើម្បីធ្វើឲ្យមានសោភ័ណភាពស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិនកាន់តែច្រើន។រហូតមកដល់ពេលនេះសោភ័ណភាពនៅច្រកទ្វារអន្តរជាតិព្រំ ទាំងពេលថ្ងៃនិងពេលយប់ គឺមានការខុសប្លែកពីមុនឆ្ងាយណាស់ដោយរដ្ឋបាលខេត្តបានដឹកនាំក្រុមការងារឲ្យចុះរៀបចំទ្រូងផ្លូវ ហើយដាំផ្កាដាំស្មៅនៅលើទ្រូងផ្លូវជាហូរហែ ជាពិសេសមកដល់ពេលនេះ គឺក្រុមការងារបានរៀបចំតុបតែងកែលម្អឲ្យមានភាពស្រស់ស្អាតបន្ថែមទៀត ខណៈដែលមានអគារច្រើនជាន់ ខ្ពស់ត្រដែតស្កឹមស្កៃគួរឲ្យគាត់សម្គាល់។
ឯកឧត្តម ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្បែរច្រកព្រំដែននាំគ្នា យកចិត្តទុកដាក់ជួយថែរទាំសម្បត្តិរដ្ឋដែលបានរៀបចំនៅពេលឲ្យបានគង់វង់ព្រោះសម្បត្តិរួមទាំងអស់គ្នា។ ហើយម្យ៉ាងទៀតសូមបងប្អូនថែរក្សាបរិស្ថានអានាម័យដោយទុកដាក់សម្រាមក៏ដូចជាថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវ មិនឲ្យមាននៅលើទ្រូងផ្លូវ ដើម្បីឲ្យភ្ញៀវមានការកោតសរសើរអំពីសោភ័ណភាពនៃច្រកទ្វារមួយនេះ ហើយជាពិសេសពេលបានមកលេងនៅខេត្តយើងហើយចងើមកលេងទៀត។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា នេះគឺជាកេរ្តិ៍មរតកដ៏មានតម្លៃ ទុកសម្រាប់កូនចៅជំនាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.