លោក ជាខេមា តំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង ចូលរួមពិធីកាន់បិណ្ឌវេនទី១១ នៅវត្តចិនដំដែកខាងជើងនិងខាងត្បូង
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកបច្ច័យរបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ទៅប្រគេនដល់វត្តចំនួន០២ គឺវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង) និងវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែកខាងត្បូង) ក្នុងឱកាសបិណ្ឌវេនទី១១ ដែលក្នុងមួយវត្តចំនួន ១០,០០០,០០០រៀល(ដប់លានរៀល)។













