ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ឯកឧត្តម វេង សាខុន បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម

ឯកឧត្តម វេង សាខុន បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម វេង សាខុន បានអនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម

(ភ្នំពេញ) :នាវេលាម៉ោង ៩:០០ ព្រឹក ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes។

ជាបឋម លោក Jimmy TAY បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងកិច្ចស្វាគមន៍ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ហើយចំពោះជំនួបនាព្រឹកនេះ គឺដើម្បីធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញអំពីបច្ចេកទេសថ្មី ដែលមានសារៈសំខាន់ និងជាពិសេសអត្ថប្រយោជន៍នៃការប្រើប្រាស់អតិសុខុមប្រាណដី Soil Microbes ទៅលើគុណភាពដី និងដំណាំ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុនបាន និងកំពុងប្រើប្រាស់ក្នុង ១១ប្រទេស ហើយក្នុងនោះ ៧ប្រទេស គឺស្ថិតនៅក្នុងតំបន់អាស៊ីមានប្រទេសម៉ាឡេស៊ី ប្រទេសថៃកំពុងប្រើប្រាស់លើមុខដំណាំស្រូវ ប្រទេសវៀតណាមលើមុខដំណាំកៅស៊ូ ប្រទេសឥណ្ឌូនេស៊ីលើមុខដំណាំប្រេងដូង ប្រទេសឥណ្ឌាលើមុខដំណាំស្រូវ ចេក និងស្រូវសាលី ប្រទេសចិនលើមុខដំណាំតែនិងស្រូវ និងប្រទេសហ្វីលីពីន។ ហើយកម្ពុជាគឺជាប្រទេសបន្ទាប់ដែលមាននៅក្នុងផែនការវិនិយោគ និងចែកចាយបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes នេះរបស់ក្រុមហ៊ុន។ លោក Jimmy TAY បន្តថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនលោកគឺមិនមែនជាផលិតផលជីនោះទេ គឺជាផលិតផលបំប៉នសម្រាប់ជួយកែប្រែដី ធ្វើឱ្យដីមានជីវជាតិ ហើយឈានទៅអាចកាត់បន្ថយការប្រើប្រាស់ជីបានជាង ៥០% ដោយក្នុង ១ហត ត្រូវការប្រើប្រាស់ផលិតផលនេះតែ ១គីឡូប៉ុណ្ណោះ។

ដោយក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែននិងរុស្សីបានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មមានការឡើងថ្លៃគួរឱ្យបារម្ភ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុន ដើម្បីជួយកសិករបង្កើនគុណភាពដី បង្កើនទិន្នផល និងជាពិសេសកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំ។ ហេតុនេះ ឯកឧត្តមបានណែនាំដល់ក្រុមហ៊ុនធ្វើកិច្ចសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងពិសោធលើផលិតផលនេះ ហើយជំហានបន្ទាប់គឺត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំប្រើប្រាស់សាកល្បងលើមុខដំណាំដែលមានសក្ដានុពលដូចជា ស្រូវ ពោត ដំឡូវមី ដំណាំស្លឹក និងកៅស៊ូនៅតាមស្ថានីយពិសោធនានានៅតាមខេត្តគោលដៅ មុនធ្វើការចែកចាយទៅលើទីផ្សារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.