ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ចែកជូនបងប្អូនពលរដ្ឋ ក្រីក្រ ពិការ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ចែកជូនបងប្អូនពលរដ្ឋ ក្រីក្រ ពិការ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង ចែកជូនបងប្អូនពលរដ្ឋ ក្រីក្រ ពិការ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ, លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១២០នាក់ មកពីសង្កាត់ទាំង១១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ០១បាវ, មី ០១កេស, ទឹកស៊ីអ៊ីវ ០១យួរ, ទឹកជែរលាងដៃស្លាប់មេរោគ, និងថវិកាចំនួន ២០,០០០រៀល។

ក្នុងនោះផងដែរ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋ អុំពូមីងទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ផងដែរ ។

តាមរយៈកាយវិការដ៏ល្អប្រពៃនេះ សបញ្ជាក់ឲ្យឃើញថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងក្របខណ្ឌរាជធានីភ្នំពេញ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលសម្ដេចទាំងទ្វេរ បានតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដ៏រាប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.