ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកោះប្រជុំគណ:បញ្ជាការឯកភាព ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់និងដាក់ផែនការការពារសន្តិសុខជូនពលរដ្ឋនៅរដូវភ្ជំបិណ្ឌ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកោះប្រជុំគណ:បញ្ជាការឯកភាព ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់និងដាក់ផែនការការពារសន្តិសុខជូនពលរដ្ឋនៅរដូវភ្ជំបិណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកោះប្រជុំគណ:បញ្ជាការឯកភាព ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់និងដាក់ផែនការការពារសន្តិសុខជូនពលរដ្ឋនៅរដូវភ្ជំបិណ្ឌ

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការចុះបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់នានា ដែលមានទីតាំងក្នុងខេត្ត តបទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍ត្រូវតែជម្រុញដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំង៣ រួមនិងកម្លាំងប៉ុស្តិ៍នគរបាល ត្រូវចុះស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ ហាងគុយទាវ និងត្រូវធ្វើការណែនាំដល់គាត់ កុំអោយមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ អោយមានប្រសិទ្ធិភាពបំផុត ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ឲ្យខានតែបាន ព្រមទាំងការដោះស្រាយរាល់បញ្ហា, សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័ស ហើយត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅមូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងដើម្បីស្រុករាយការណ៍ មកក្រសួងមហាផ្ទៃ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ប្រមានចាត់វិធានការចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសង ខុសច្បាប់ទាំងអស់ ទោះជាមន្ត្រីរាជការ ឬ កងកម្លាំងមានបុណ្យស័ក្តិធំក៍ដោយ គឺត្រូវដកខ្លួនថយជាបន្ទាន់ ហើយដកខ្លួនជារៀងរហូត ចំណែកមេល្បែងខុសច្បាប់គ្រប់ប្រភេទ និងកន្លែងលបលួចលេងល្បែងខុសច្បាប់នានា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយអ្នកញៀនល្បែងទាំងឡាយសូមមេត្តាឈប់លេងទៅ ដើម្បីសុភមង្គលក្នុងគ្រួសារ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និង អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត ក្នុងការលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ដើម្បីបញ្ជាសកុំឱ្យមានចោរឆក់ ចោរប្លន់ ដោយសារតែល្បែងស៊ីសង ដែលវាមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោលក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើអោយបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូនចៅ ដោយសារតែការចាញ់ល្បែងនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.