ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​សព​លោក ខៀវ កូនែ​ល និង​ភរិយា តម្កល់​ទុក​ធ្វើ​បុណ្យ​នៅ​វត្ត​ស្រះចក ក្នុង​ខណ្ឌ​ដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ លោក ខៀវ កូ​ឡា អ្នកសារព័ត៌មាន​ជើងចាស់​របស់​កម្ពុជា បាន​មាន​ប្រសា​សន័ថា សព​កូនបង្កើត​របស់​លោក  គឺ​លោក ខៀវ កូនែ​ល ដែល​បាន​បាញ់សម្លាប់​ភរិយា និង​ខ្លួនឯង កាល​ពី​យប់មិញ ពេលនេះ​ត្រូវបាន​យក​តម្កល់ទុក​នៅ​វត្ត​ស្រះចក ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។​

​នៅ​យប់​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៧ ខៀវ កូនែ​ល ដែល​ត្រូវ​កូនប្រុស​បង្កើត​របស់​លោក ខៀវ កូ​ឡា បានសម្លាប់​ប្រព្ធ​របស់​ខ្លួន​ឈ្មោះ យេង លក្ខិណា ហើយ​បាន​បាញ់​ខ្លួនឯង​នៅក្នុង​ផ្ទះ​តែ​ម្តង ស្ថិតនៅ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​លោក ខៀវ កូ​ឡា បាន​ប្រសាសន៍​ដោយ​ក្រៀមក្រំ​ថា លោក​បាន​កូន​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​កូនប្រុស​ឈ្មោះ ខៀវ កូនែ​ល និង​កូនស្រី​ឈ្មោះ ខៀវ សាន​សា​ណា​។​

​ខៀវ កូនែ​ល គឺជា​ក្មួយ​ប្រុស​បង្កើត​របស់​លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​លោក ខៀវ កូ​ឡា មាន​បងប្រុស​បង្កើត​បីនាក់ គឺ​លោក ខៀវ សុភ័គ លោក ខៀវ កុសល និង​លោក ខៀវ កូ​ឡុំ ហើយ​លោក​មាន​តែ​កូនបង្កើត​ពីរ​ប៉ុណ្ណោះ គឺ ខៀវ កូនែ​ល និង ខៀវ សាន​សា​ណា​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មូលហេតុ​បណ្តាលមកពី​ភ្លើង​ប្រច័ណ្ឌ​។​

​ខៀវ កូនែ​ល គឺជា​កូន​ប្រុស​តែ​ម្នាក់​គត់​របស់​លោក ខៀវ កូ​ឡា និង​មាន​តួនាទី​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ​ជំនួយការ​ផ្ទាល់​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​ពិធីការិនី ខៀវ សាន​សា​ណា​។​

​ប្តី​ប្រពន្ធ​ដែល​បាញ់​សម្លាប់​គ្នា​នេះ ទើបតែ​រៀបការ កាលពី​ថ្ងៃ​ទី ០៨ ខែ​ឧសភា ឆ្នាំ​២០១៧ ពោល​គឺ​បាន​រស់នៅ​ជាមួយ​គ្នា​ជិត​បួន​ខែ​ហើយ​។ អ្នក​អ្នក​ទាំង​ពីរ​ធ្លាប់​ឆ្លងកាត់​ជីវិត​អាពា៌​ពិពា​ហ៌ និង​លែងលះ ព្រមទាំង​មានកូន​រៀងៗ​ខ្លួន មុន​នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​មុន​ថ្ងៃ​កើតហេតុ​មួយថ្ងៃ ស្ត្រី​ជា​ប្រពន្ធ បាន​បង្ហោះ​ពាក្យពេចន៍​មួយចំនួន​នៅ​លើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា «​មាន​មនុស្ស​តិច​បំផុត ដែល​អាច​អត់ធ្មត់​នឹង​ភាព​ឆេវឆាវ គ្មាន​ហេតុផល​របស់​យើង​បាន តែ​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ក្រៅពី​អ្នកមានគុណ​យើង ដែល​ព្រម​អ​ភយ័​អនុគ្រោះ ចំពោះ​កំហុស​គ្រប់យ៉ាង​របស់​យើង ព្រោះ​ម្នាក់​នោះ​ជា​មនុស្ស ដែល​ស្រលាញ់​យើង​ខ្លាំង​ជាង​ជីវិត​របស់​គេ​»៕

 

img20170828ch2 (4) img20170828ch2 (5) img20170828ch2 (6) img20170828ch2 (1) img20170828ch2 (2) img20170828ch2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.