ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ក្រុម​អាជីវករ​នៅ​អង្គរ​ឃ្យូ​ង​យូ ប្រតិកម្ម ការបោះ បង្គោល ហ៊ុំ​ព័ទ្ធ​ទីតាំង ប្រកប អាជីវកម្ម ! អាជ្ញាធរខេត្ត មិន​មាន​ដំណោះស្រាយ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​៖ ក្រុម អាជីវករ ប្រកប​អាជីវកម្ម​ល្បែងក្មេងលេង និង​អ្នកលក់ដូរ នៅជាប់​រង្វង់​ផ្លូវ​៦០​ម៉ែត្រ អង្គរ​ឃ្យូ​ង​យូរ នាំគ្នា​ធ្វើ​ការតវ៉ា ចំពោះ​ការបោះបង្គោល ហ៊ុំ​ព័ទ្ធ ទីតាំង​ដែល​ពួកគាត់ ប្រកប​អាជីវកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត​រាល់​ថ្ងៃ ដោយ​មិន​មាន​សេចក្តី ជួន​ដំណឹង​ពី​អាជ្ញាធរ និង​ដំណោះស្រាយ​ណាមួយ​ដល់​ពួក​គាត់​ឡើយ ! ការ​ប្រតិកម្ម នេះ​បាន កើតឡើង​កាល​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ​២០១៧ ។​

​ក្រុមអាជីវករ​បាន​លើកឡើង​ថា ! ក្រុម​ពួក​គាត់​ម្នាក់ៗ​មាន​លិខិតអនុញ្ញាត ត្រឹមត្រូវ ដែល​ចេញ​ដោយ​លោក ទេព ប៊ុន​ឆាយ អភិបាលក្រុង​ចាស់ និង​ឯកឧត្តម ស៊ូ ភិរិន្ធ អភិបាលខេត្ត​ចាស់ ចុះ​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ​២០០៩ មក​ម្លេះ ។​
​នៅក្នុង​លិខិត​នោះ​សរសេរ​ថា ! ល្បែង​ក្មេង​កំសាន្ត​នេះ​មាន​លក្ខណៈ​ជា​បណ្តោះអាសន្ន បើ​រដ្ឋ​ត្រូវការ​រៀប​ចំ​ពេល​ណា ពួកគាត់​នឹង​រុះរើ ដោយ​ស្ម័គ្រចិត្ត​គ្មាន​ប្រកែក​តវ៉ា​ឡើយ ! ពោល​គឺ​ពុំ​មាន​ម្ចាស់​កម្ម​សិទ្ធ​ដី​នេះ​ជា​នរណា​ម្នាក់​ឡើយ ! លុះ​ដល់​សម្តេច​តេជោ  ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញ​សេចក្តីប្រកាស​ប្រគល់​ដី​អោយ​ពលរដ្ឋ នៅ​តំបន់​មួយ ចំនួន នៅ ជិត​បូរី​រដ្ឋបាលខេត្ត និង​ទីតាំង​នេះ​ពេល​ណា ! ក៍​លេចមុខ​លោក ជំទាវ អ៊ុំ អេង និង​ម្នាក់​ទៀត​ឈ្មោះ លី តួរ​នាទី​ជា​អង្គរក្ស ជា​ម្ចាស់​កម្ម​សិទ្ធ​ស្របច្បាប់​ទៅ​វិញ ។​

​ក្រុមអាជីវករ​បាន​និយាយទៀតថា ! ក្រុម​អាជ្ញាធរ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ព្រោះ​នៅ ក្នុង លិខិតអនុញ្ញាត របស់​ពលរដ្ឋ​បើក​អាជីវកម្ម សរសេរថា ! បើ​រដ្ឋ​ត្រូវការ​ដី នៅ ចំណុច នេះ ពេលណា គ្មាន​ការតវ៉ា​ឡើយ ! មានន័យ​ថា ! ចំណុច​នេះ​ដើមឡើយ ជា​ដី រដ្ឋ​សុទ្ធសាត ។  សម្រាប់​ពួកគាត់​វិញ​ម្នាក់ៗ ប្រកប រក​សុ​ី​នៅ​ចំណុច​នេះ ជិត​១០​ឆ្នាំ ហើយ នឹង​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ទៀត ! គួរតែ​មាន​ដំណោះស្រាយ​ណាមួយ ដើ ម្បី​អោយ​ពួកគាត់ ប្រកប​អាជីវកម្ម នៅ​ជិត​ទី តាំង​នេះ ឫ​មួយ​អោយ​ពួគគាត់ នៅ ទី តាំង​ដដែល តទៅ ទៀត ព្រោះ​អាជីវករ​ម្នាក់ៗ សុទ្ធ​ជំពាក់ លុយ ធនាគារ ជា​ដើមទុន ក្នុង​ការប្រកប​មុខរប​រ  ! មិនមែន​ដេញ​គឺ​ដេញ
​ដោយ​មិន​ជួន​ដំណឹង​អញ្ចឹង​នោះទេ ។​

​ក្រុម​អាជីវករ​ទាំងអស់ សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍ ដើម្បីអោយ​អាជីវករ​ទាំងអស់​បាន​ប្រកប​មុខរបរ​អាជីវកម្ម​ដើម្បី​ចិញ្ចឹមជីវិត តទៅទៀត ព្រោះ អាជីវករ ដែល​ជា​ម្ចាស់​ទីតាំង ទាំងអស់ ជិត​១០០០ ទីតាំង ស្មើរ​នឹង​ជិត​១០០០ គ្រួសារ ! បើ​គិត​ជា​សមាជិក​ក្នុង គ្រួសារ​ទាំង​អស់​វិញ រាប់ពាន់​នាក់​ឯណោះ ដែល​ផ្ញើរ​ជីវិត​លើ មុខរបរ​នេះ ។​
​ក្រុម​អាជីវករ​ទាំងអស់ បញ្ជាក់ថា ! កាល​ថ្ងៃទី ២៦ ខែ​សីហា អាជ្ញាធរ​ណាត់​ជួប​ប៉ុន្តែ ចំណាត់ការ​របស់​អាជ្ញា​ធរ​យ៉ាងណា ពួកគាត់​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។​

​ពាក់ព័ន្ធ​ក្រុមអាជីវករ​ប្រតិកម្ម​ខាងលើ KSN TV បាន​សុំ​ការបំភ្លឺ​ទៅ​ឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្ត​សៀមរាប តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​សីហា​នេះ​ថា ! ការហ៊ុំព័ទ្ធ ដី​នៅ​ចំណុច​ខាងលើ​នេះ ! វា​ជា​ការពិត​ព្រោះ​ជា​ដី មាន​ប្លង់​កម្ម​សិទ្ធ របស់គេ ស្របច្បាប់ ! ក្រុម​អាជីវករ​ទាំងនោះ​ចង់​បាន​ដី​របស់​គេ ម៉ិច​បាន ការបោះបង្គោល​លើដី របស់គេ វា​ជា​ការត្រឹមត្រូវ​ហើយ ! ឈប់​សួរ​ឯកឧត្តម ជា​អិបាលខេត្ត ទៀត ៕​ដោយ (​លុច ណា​ម​)

 

img20170827c1 (1) img20170827c1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.