លោក ជា ខេមា អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាលទ្ធផលពិនិត្យជាក់ស្តែងឃើញថាមិនមានទីតាំងណាលបលួចបើកទៀតឡើយ
ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ….
នៅថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាលទ្ធផលពិនិត្យជាក់ស្តែងឃើញថាមិនមានទីតាំងណាលបលួចបើកទៀតឡើយ និងបានធ្វើកំណត់ហេតុណែនាំបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅមុខផ្ទះអាជីវកម្មនោះ ដោយហាមដាច់ខាតមិនអោយមានការលបលួចបើកជាល្បែងស៊ីសងខុសច្បាប់ឡើយ។





