ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

​អភិបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ ដក​ពិសោធន៍​ការងារ​បង្ក្រាប​ការជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​

​អភិបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ ដក​ពិសោធន៍​ការងារ​បង្ក្រាប​ការជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះសីហនុ​)៖ លោក គួច ចំ​រើន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តព្រះសីហនុ ដើម្បី​ដក​ពិសោធន៍​ការងារ​បង្ក្រាប​ការជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​ការអនុវត្ត​តាម​សារ​សម្លេង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​។​

​ពិធី​នេះ​មាន​ចូលរួម​ពី​អភិបាលរង​ខេត្ត​, នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​, ប្រធាន​សាលាដំបូង​ខេត្ត​, ព្រះរាជអាជ្ញា ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​ខេត្ត​, លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត អភិបាល​ក្រុង​ស្រុក នាយក​ទីចាត់ការ​សាលាខេត្ត មេធាវី​សាលាខេត្ត អធិការ​នគរបាល​ក្រុង​ស្រុក មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ស្រុក និង​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។​

​លោក គួច ចំរើន បាន​លើកឡើង​ថា «​កិច្ចប្រជុំ​ថ្ងៃនេះ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក គឺ​ដើម្បី​ត្រួតពិនិត្យ​ដក​បទពិសោធន៍​នៃ​ការចុះអនុវត្ត​ករណី​ការជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ និង​អនុវត្ត​តាម​បទបញ្ជា ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​សារ​សំលេង​ឱ្យ​ចុះបង្ក្រាប និង​បិទ​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​។ ដូច្នេះ សូម​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ស្តាប់​សារ​សម្លេង​របស់​សម្តេច​តេជោ ឱ្យបាន​គ្រប់ៗ​គ្នា និង​ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ តាម​បទបញ្ជា​នេះ​។ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នេះ ស្នើឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលក្រុង​-​ស្រុក ត្រូវ​ចុះ​ធ្វើការ​អប់រំ វិធានការ​រដ្ឋបាល និង​ធ្វើ​កិច្ចសន្យា​បិទ​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជាដាច់ខាត ករណី​រឹងរូស គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក ត្រូវ​សួរ​យោបល់​ព្រះរាជអាជ្ញា និង​មេធាវី​ប្រចាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជាមុន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​»​។​

​បន្ទាប់ពី​មាន ការពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ផុលផុស​អង្គប្រជុំ​បាន​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ដូចខាងក្រោម​៖

*​អភិបាលក្រុង​-​ស្រុក អធិការ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​-​ស្រុក ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​នៅ​ល្ងាច​នេះ និង​ត្រូវ​ចុះ​អនុវត្ត​បិទ​ទីតាំង​ឡូតូ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងអស់ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយ​ត្រូវ​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ច្បាស់លាស់ រួច​ត្រូវ​បូក​សរុប​របាយការណ៍​ជូន​រដ្ឋបាល​ខេត្ត​នៅពេល​ល្ងាច ថ្ងៃ​ដដែល និង​ថ្ងៃ​បន្តបន្ទាប់​។​

*​មុន​ពេល​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​ទីតាំង​ដែល​រឹងរូស អភិបាលក្រុង​-​ស្រុក ត្រូវ​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​ព្រះរាជអាជ្ញា ដើម្បី​សម្របសម្រួល​នីតិវិធី​។​

*​នៅក្នុង​តារាង​តាមដាន​ប្រតិបត្តិ​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ ត្រូវ​រៀបចំ​ទី​១៖ លេខ​រៀង​, ២៖ លេខ​កូដ​, ៣៖ កាលបរិច្ឆេទ​, ៤៖ ប្រភព​, ៥៖ ទីតាំង​, ៦៖ អាសយដ្ឋាន​, ៧៖ ក្រុម​ប្រតិបត្តិការ​, ៨៖ អយ្យការ​ដឹកនាំ​នីតិវិធី​, ៩៖ កាលបរិច្ឆេទ​ចាប់ផ្តើម​ប្រតិបត្តិការ និង​បញ្ចប់​ប្រតិបត្តិការ​, ១០៖ កម្មវត្ថុ​បណ្តឹង ១១៖ លទ្ធផល​នៃ​ការស្រាវជ្រាវ និង​១២៖ ផ្សេងៗ​។ ករណី​មាន​បទល្មើស​ត្រូវ​បញ្ជាក់​អំពី​ជនរងគ្រោះ និង​ជនសង្ស័យ​ដែល​ត្រូវ​ផ្តន្ទាទោស​។​

*​ចំពោះ​ការចុះ​ប្រតិបត្តិការ​ការងារ​តាម​ទីតាំង​នី​មួយៗ មន្ត្រីនគរបាល​យុត្តិធម៌ ជា​អ្នក​ធ្វើ​កំណត់ហេតុ និង​ជា​អ្នក​ឆែកឆេរ ទីតាំង និង​មនុស្ស​។​

*​ពេល​ក្រុម​ការងារ​ចុះ​អនុវត្ត ប្រសិនបើ​រក​ឃើញ​ថា​បង្ខាំង​ឱ្យ​ធ្វើការ ត្រូវ​ពិន័យ​២.៦២០.០០០​រៀល និង​បង្ខំ​ធ្វើការ​លើស​ម៉ោង ត្រូវ​ពិន័យ ១.៦៨០.០០០​រៀល តាម​ច្បាប់​ស្តីពី​ការងារ​។​

*​រៀបចំ​ក្រុមការងារ​ឱ្យបាន​ច្បាស់លាស់​៖ ក្រុមទី​១.​ក្រុម​ចុះ​ប្រតិបត្តិការ​, ក្រុមទី​២.​ក្រុម​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ក្រុមទី​៣.​ក្រុម​ត្រួតពិនិត្យ​ផល​នៃ​បទល្មើស ក្រុមទី​៤.​ក្រុម​ធ្វើ​កំណត់ហេតុ និង​របាយការណ៍​។ ការចុះ​ប្រតិបត្តិ​ការលើក​ក្រោយ​លោក​នឹង​ប្រគល់​ភារកិច្ច​ជូន​អភិបាលរង​ខេត្ត ០៤​រូប​ជា​អ្នកដឹកនាំ​។​

*​កម្លាំង​កងរាជអាវុធហត្ថ​ជា​អ្នកទទួលខុសត្រូវ​ត្រួតពិនិត្យ ជុំវិញ​ទីតាំង​ចុះ​ប្រតិបត្តិការ​.

*​កិច្ចប្រតិបត្តិការ​លើក​ក្រោយ ត្រូវ​មាន​ក្រុម​ឈុត​ខ្មៅ​មួយ​ក្រុម ចាំ​ជួយ​គាំទ្រ មាន​រថយន្ត​ពន្លត់អគ្គីភ័យ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​។​

*​ស្នើ​ធ្វើ​របាយការណ៍​បញ្ចប់​ប្រតិបត្តិ​ការឆែកឆេរ​អគារ ឆាង​ឆឹង ដើម្បី​ស្នើសុំ​មតិ​ដឹកនាំ​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

*​រាល់​ការចុះ​ប្រតិបត្តិការ ស្នើ ឱ្យ​មាន​ការសម្របសម្រួល​នីតិវិធី ដោយ​ព្រះរាជអាជ្ញា ដែល​មាន​ក្រឡាបញ្ជី​ជា​អ្នក​ធ្វើ​កំណត់ហេតុ​។​

*​ត្រូវ​កំណត់​ទីតាំង​អាជីវកម្ម​មានច្បាប់ និង​អត់​ច្បាប់​ក្នុង​តារាង​តាមដាន​ប្រតិបត្តិការ​ជា​មុន​។ ចំពោះមុខ​ត្រូវ​ចុះ​ពិនិត្យ​ទីតាំង​ដែល​អត់​ច្បាប់​និង​ទីតាំង​ដែល​មាន​បណ្តឹង​ពាក់ព័ន្ធ​ការធ្វើ​ទារុណកម្ម​មនុស្ស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.