ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី កាសែត កម្ពុជាអភិវឌ្ឍន៍ សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី «អង្គភាពសារព័ត៌មាន សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាពេលខាងមុខនេះ។
យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗទាំងអស់ ជួបប្រទះនូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ ដើម្បីចូលរួមចំណែកដឹកនាំអភិវឌ្ឍការងារឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត។
ជាថ្មីម្តងទៀត ក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បបុត្រី និងចៅៗ ជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




