លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:
អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីរាជការនិងក្រុមការងារ យុបជន ស ស យ ក ខេត្តចុះរៀបចំ រមនីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ធម្មជាតិ
ខេត្តប៉ៃលិន÷នាថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត
(ស.ស.យ.ក.)ចុះរៀបចំនិងកែលម្អសោភ័ណ្ឌភាពនៅរមនីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ(ទឹកធ្លាក់ភ្នំខៀវ)ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំ
បិណ្ឌ។ ទេសភាពដ៏ស្រស់ស្អាត.
តុបតែង លាបថ្នាំ បាញ់ទឹកលាងថ្ម រៀបចំតាមដងផ្លូវ ។
សារសំខាន់«ទឹកធ្លាក់ភ្នំខៀវ» ប៉ៃលិនមាន
ទឹកធ្លាក់ថ្លាឆ្វង់ ហូរកាត់ផ្ទាំងថ្ម ជាច្រើនដំណាក់ ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ គឺជាភាពទាក់ទាញរបស់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ឬគេស្គាល់ថារមណីយដ្ឋានទឹកធ្លាក់អូតាវ៉ៅ។ បើតាមលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិនបានបញ្ជាក់ថា
រមណីយដ្ឋានមួយនេះជារមណីយដ្ឋានដែលទទួលបានភ្ញៀវទេសចរច្រើនជាងក្នុងខេត្តប៉ៃលិន។
ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ មានចម្ងាយ ៥គីឡូម៉ែត្រ ពីក្រុងប៉ៃលិន រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ជាតំបន់ទេសចរណ៍មួយក្នុងខេត្តបៃលិនដែលមានភ្ញៀវទេសចរទៅកម្សាន្តមិនចេះដាច់។ សម្រាប់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យវិញរមណីយដ្ឋានមួយនេះអាចទទួលបានទេសចរប្រមាណ២-៣ពាន់នាក់ក្នុងមួយថ្ងៃ។
លោកជំទាវបានលើកឡើងពីមូលហេតុដែលតំបន់ទេសចរណ៍មួយនេះមានភាពល្បីល្បាញជាងតំបន់ទេសចរណ៍ដទៃក្នុងខេត្តបៃលិនដូច្នេះថា៖ « រមណីយដ្ឋាននេះមានទឹកធ្លាក់ត្រជាក់ ដែលទេសចរអាចងូតលេងបាន ហើយមានធម្មជាតិស្អាត នៅតាមជួរភ្នំ។ ទីនេះក៏មានខ្យុសសម្រាប់ទេសចរអាចអង្គុយលេង និងបរិភោគអាហារបាន»។ ជាពិសេសមានទឹកធ្លាក់កម្ពស់រហូតដល់ ១៥ម៉ែត្រ និងអាចអំណោយផលក្នុងការទៅកម្សាន្តទាំងរដូវប្រាំង និងរដូវវស្សា។ ទេសចរក៏អាចដើរលេងតាមព្រៃនៅតាមជើងភ្នំបានផងដែរ។ នេះជាការបន្ថែមរបស់លោក គីមអាង។
ក្រៅពីសក្តានុពលធម្មជាតិយ៉ាងសម្បូរបែបទាំងនេះ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ថែមទាំងនៅជិតក្រុងប៉ៃលិន ដូច្នេះទោះរមណីយដ្ឋានមួយនេះមិនទាន់មានកន្លែងស្នាក់នៅ តែទេសចរអាចស្នាក់នៅ ក្នុងក្រុងប៉ៃលិន និងដើរកម្សាន្តនៅក្នុងក្រុងដែលមានភ្លើងចម្រុះពណ៌មួយនេះទៀតផង។
ក្រៅពីរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ខេត្តប៉ៃលិនក៏មានតំបន់ទេសចរណ៍ដែលទាក់ទាញមួយចំនួនទៀតដូចជា រមណីដ្ឋានកែច្នៃរហាត់ទឹក, រមណីយដ្ឋានទឹកធ្លាក់ចម្ការខ្នុរ, រមណីយដ្ឋានទំនប់ទឹកភ្នំជីងចក់ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត៕





