លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង លោកស្រី វី សាវឿន ជាភរិយា ព្រមទាំង កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី បានអញ្ជើញចូលរួមក្នុងពិធី កាន់បិណ្ឌ វេណទី ០៦ នៅវត្តឧត្ដមត្រៃសិក្ខារាម (ហៅវត្តកំប្រង់ )
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោកស្រី វី សាវឿន ជាភរិយា ព្រមទាំង កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី បានអញ្ជើញចូលរួមក្នុងពិធី កាន់បិណ្ឌ វេណទី ០៦ នៅវត្តឧត្ដមត្រៃសិក្ខារាម (ហៅវត្តកំប្រង់ )ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
នៅក្នុងឱកាសនោះ លោក គាត ហ៊ុល និង ក្រុមគ្រួសារបាននាំយក គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា សម្រាប់ប្រគេនព្រះសង្ឃបាំងគោលឧទ្ទិសកុសលផលជូនដល់ជីដូន ជីតាញ្ញាត្តិប្រាំពីរសណ្តានដែលបាន ចែកឋានទៅកាន់បរមសុខ និងបច្ច័យកសាងក្នុងវត្ត ផងដែរ ៕




