ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING

រដ្ឋបាលរាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ ត្រូវតែយកអត្តសញ្ញាណប័ណ្ណ ឬប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅសិន

រដ្ឋបាលរាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ ត្រូវតែយកអត្តសញ្ញាណប័ណ្ណ ឬប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅសិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែ នាំឲ្យម្ចាស់អាជីវកម្មផ្ទះសំណាក់សណ្ឋាគារ និងខុនដូទាំងអស់ នៅក្នុងរាជធានីភ្នំពេញត្រូវតែគូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។

   ការណែនាំបែបនេះរបស់លោក ហួត ហៃ បានធ្វើឡើងនារសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២នេះ ខណៈលោក,លោកសុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីអំពីការពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមបណ្តាមូលដា្ឋន អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ ដោយមានអ្នកចូលមកពីម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ ប្រមាណ៣០០នាក់ នៅសាលារាជនីភ្នំពេញ។

     លោក ហួត ហៃ បានមានប្រសាសន៍ លើកឡើងថា ៖ការអញ្ជើញបងប្អូនជាម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ មកនេះ គឺរដ្ឋបាលរាជធានីភ្នំពេញមានគោលបំណងណែនាំឲ្យបងប្អូន អនុវត្តឲ្យបានត្រឹមត្រូវ ចំពោះច្បាប់ជាធរមាន។ និយាយជារួមគឺឲ្យបងប្អូនយកចិត្តទុកដាក់ ចំពោះភ្ញៀវដែលមកស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារនិងខុនដូរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ ដោយសារថា កន្លងមកនេះ អ្នកដែលបានស្នាក់នៅមួយចំនួនបានធ្វើសកម្មភាពបង្ករបទល្មើសផ្សេងៗនៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ ។ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ជំរុញឲ្យម្ចាស់ទីតាំងទាំងអស់ត្រូវតែ គូបពីអត្តសញ្ញាណប័ណ្ណ ឬ ប៉ាស្ព័រសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស ។តែបើបទល្មើសផ្សេងៗកើតមានឡើង យើងមានអត្តសញ្ញាណជនសង្ស័យដែលអាចអោយយើងសាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់បាន។  

   លោក ហួត ហៃ ក៏បានជំរុញអោយម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ទាំងអស់ដែលមិនទាន់មានច្បាប់អនុញ្ញាត្តិ សូមមកសុំច្បាប់អាជីវកម្មរបស់ខ្លួនអោយបានត្រឹមត្រូវ តាមរយៈច្រក ចេញ ចូលតែ១នៅ ថ្នាក់ខណ្ឌនិងអង្គភាពច្រក ចេញ ចូលតែ មួយនៅថ្នាក់រាជធានី។

     បើយោងតាមសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិគឺ៖ ដើម្បីពង្រឹងគុណ ភាពផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុ នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ថ្ងៃ១៤-១៥រោច ខែភទ្រប ទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៏ រាជធានី ខេត្ត ដូចខាងក្រោម៖ ១ត្រូវបន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្លាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញ ដោយរាជរដ្ឋាភិ បាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារនិង “៣កុំ” ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគល្ហុងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានា សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ .២ត្រូវបន្តជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឲ្យមានកម្មវិធីលើកទឹកចិត្ត ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបាន ការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។ ៣. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនា ម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាប ជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែល បានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ៤. ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក នានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និង ត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.