ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ពំ្រដែន កម្ពុជា-ថៃ លើកទី០៧ តាមប្រព័ន្ធវិដេអូ ដែលប្រទេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចនេះ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវិដេអូ នាពេលនេះ តាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេងមានប្រសាសន៍ថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ នាពេលនេះ បានប្រព្រឹត្តដោយរលូនតាមការគ្រោងទុកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព លើការយោគយល់គ្នាទៅវិញទៅមក ក្នុងលក្ខណៈជាប្រទេសជិតខាងល្អ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គណៈប្រតិភូកម្ពុជា-ថៃ ដែលបានធ្វើការពិនិត្យ និងពិភាក្សា និងអនុម័តកំណត់ហេតុលើសេចក្ដីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ ដែលឯកសារផ្លូវការសម្រាប់ជាមូលដ្ឋានដោយអាជ្ញាធរខេត្តជាប់ព្រំនៃប្រទេសទាំងពីរចាត់ចែងអនុវត្តបន្ដ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងទទួលបានលទ្ធផលល្អបន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ បានដំណើរការដោយរលូន ស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុក ក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព តម្លាភាព និងយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្ដាខេត្តជាប់ពំ្រដែន កម្ពុជា-ថៃ នងមានឆន្ទៈក្នុងការរក្សាសន្ដិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងចំណងទំនាក់ទំនងជាមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

សូមជម្រាបជូនដែរ ថា ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី០៧ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃកម្ពុជា និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា

និងឯកឧត្តម សុទ្ធិភុង ជុនចារើន លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់ថៃ ក៏បានជួបពិភាក្សាការងារ តាមប្រព័ន្ធវិដេអូ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.