កម្មវិធីប្រជុំដេញថ្លៃ អភិវឌ្ឍន៍គម្រោង មូលនិធិឃុំសង្កាត់ (១១គម្រោង) នៃរដ្ឋបាលខណ្ឌដូនពេញ ផ្សារកណ្ដាលទី២/-មានតម្លាភាព សុក្រឹត្យ នាឆ្នាំ២០២២-នៅភ្នំពេញ
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ មានរៀបចំកម្មវិធីប្រជុំដាក់ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់(ទាំង១១) នៅឆ្នាំ២០២២ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ,មាន លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក សាន់ សុផាត ជាអនុប្រធានមន្ទីរផែនការ សាលារាជធានីភ្នំពេញ ព្រមទាំងវត្តមានលោក លោកស្រី អភិបាលរងខណ្ឌ មន្ត្រីលទ្ធកម្ម លោកនាយកនាយករងរដ្ឋបាលស្រុកខណ្ឌ លោកប្រធានការិយាល័យទាំង១១ និងមានការអញ្ជើញចូលរួមអំពីសំណាក់ លោក-លោកស្រី ចៅសង្កាត់ចៅសង្កាត់រង ទាំង១១ ព្រមទាំងបណ្តា ក្រុមហ៊ុន អ្នកតំណាងឱ្យក្រុមហ៊ុន ដែលត្រូវដេញថ្លៃនាព្រឹកនេះ និងប្រជាពលរដ្ឋចាស់ទុំក្នុងមូលដ្ឋានជាច្រើននាក់ ព្រមទាំង ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចូលរួមពិនិត្យ អង្កេតតាមដានផងដែរ
6. សង្កាត់ផ្សារកណ្ដាលទី២ កិច្ចសន្យា សាងសង់ ឬការងារ ជួសជុលដាក់លូមូល ដោះទឹក អង្គត់ផ្ចឹត 0,6.ម ប្រវែង 375.ម អណ្ដូងលូចំនួន 19 កន្លែង ចាក់បេតុង 1:2:3 លើគន្លងលូកម្រាស់ 100.មម ចំនួន 269 ម៉ែត្រការេ និង 120មម ( គ្រឹះថ្មម៉ិM30 ) ចំនួន98.63 ម៉ែត្រការេ និងដាក់ស្លាកសញ្ញាគ្រោង១កន្លែង ក្នុងភូមិ៤,៨,៩ និង១០ ។
ការថែទាំរយៈពេល៦ខែ តំលៃប៉ាន់ស្មាន = 118 800 000រៀល (មួយរយដប់ប្រាំបីលាន ប្រាំបីរយពាន់ រៀលគត់) ។
7. សង្កាត់ចតុមុខ កិច្ចសន្យា÷ ការសាងសង់ ផ្លូវបេតុង គ្មានសរសៃរដែក (គ្រឹះថ្មម៉ិចM30)១ខ្សែ កម្រាស់ 15.សម ទទឹងមធ្យម 3,583.ម ប្រវែង 0,173 គ.ម ស្មើនឹង 619, 86ម៉ែត្រការេ និងស្លាកសញ្ញាគម្រោង១កន្លែង ក្នុងភូមិ១ និងភូមិ៣
ការថែទាំរយៈពេល៦ខែ តំលៃប៉ាន់ស្មាន = 112 541,154 រៀល(មួយរយដប់ពីរលាន ប្រាំរយសែសិបមួយពាន់ មួយរយហាសិបបួនរៀលគត់) ។
8. សង្កាត់ជ័យជំនះ កិច្ចសន្យា ការសាងសង់ ឬការងារជួសជុលដាក់លូមូលដោះទឹកប្រវែង 25.ម អង្កត់ផ្ចឹត 0,6ម អណ្តូងលូចំនួន ៣កន្លែង ចាក់បេតុង (គ្រឹះថ្មមិចM30) លើគន្លងលូ កម្រាស់ 150.មម ចំនួន 61,05.ម២ -ចាក់ផ្លូវបេតុង គ្មានសរសៃរដែក (គ្រឹះថ្មម៉ិM30) កម្រាស់15០.មមប្រវែង 0,014គ.ម ទទឹងមធ្យម 4,5ម ស្មើនឹង63 ម៉ែត្រការេ និងរៀបការ៉ូឡា ចញ្ចើមផ្លូវប្រវែង180ម ទទឹង5,37ម ទំហំការ៉ូឡា (25x25x5) សម ស្មើនឹង 966,60ម៉ែត្រការេ និងដាក់ ស្លាកសញ្ញាគម្រោង១កន្លែង ក្នុងភូមិ១ និងភូមិ៣ ការថែទាំ
រយៈពេល៦ខែ តំលៃប៉ាន់ស្មាន=127,393,748 រៀល (មួយរយម្ភៃប្រាំពីរលាន បីរយកៅសិបបីពាន់ ប្រាំពីររយសែសិបប្រាំបីរៀលគត់) ។
9. សង្កាត់ផ្សារចាស់ កិច្ចសន្យា ការសាងសង់ ឬការងារ-រៀបការ៉ូឡា ចិញ្ចើផ្លូវប្រវែង 89.ម ទទឹង 3ម ការ៉ូឡាទំហំ25X25X5ស.ម ស្មើនឹង267ម២ ស្តារលូអង្កត់ផ្ចឹត 0,6.ម និង ជួសជុលអណ្តូងលូចំនួន16 កន្លែង ស្មើនឹង 520.ម និងជួសជុលដាក់ លូមូលដោះទឹកប្រវែង 54.ម អង្កត់ផ្ចឹត0,6ម អណ្តូងលូចំនួន៤កន្លែង ដោយចាក់បេតុង (គ្រឹះថ្មម៉ិM30) កម្រាស់150.មម និងអ៊ុតកៅស៊ូ AC កម្រាស់50.មម លើគន្លងលូក្នុង ភូមិ១-៤-៧-៩ និងភូមិ១០ និងស្លាកសញ្ញាគម្រោង១កន្លែង ។
ការថែទាំ រយៈពេល៦ខែ តំលៃប៉ាន់ស្មាន 95 303 454រៀល (កៅសិបប្រាំលាន បីរយបីពាន់ បួនរយហាសិបបួនរៀលគត់) ។
10. សង្កាត់ស្រះចក កិច្ចសន្យា ការសាងសង់ ឬការងារការ៉ូឡា ចិញ្ចើមផ្លូវទទឹង 6,65.ម ប្រវែង 281.ម ទំហការ៉ូឡា (25x25x5ស.ម) ស្មើនឹង 1868,65 ម៉ែត្រការេ និងដាក់ស្លាកសញ្ញាគម្រោង ១កន្លៃងការថែទាំរយៈពេល៦ខែ តំលៃប៉ាន់ស្មាន = 193 315 580រៀល (មួយរយកៅសិបបីលាន បីរយដប់ប្រាំពាន់ ប្រាំរយប៉ែតសិបរៀលគត់)
11. សង្កាត់វត្ដភ្នំ កិច្ចសន្យា ការសាងសង់ ឬការងាររៀបការ៉ូឡា ចិញ្ចើមផ្លូវប្រវែង 254.ម ទទឹង 4,25ម ស្មើនឹង 1079,50 ម៉ែត្រការេ ទំហំការ៉ូឡា (25x 25×5ស.ម)និងដាក់ស្លាកសញ្ញាគម្រោង១ កន្លែង ក្នុងភូមិ១០ ការថែទាំរយៈពេល៦ខែតំលៃប៉ាន់ស្មាន 114,599,720រៀល (មួយរយដប់បួនលាន ប្រាំរយកៅសិបប្រាំបួនពាន់ ប្រាំពីររយម្ភៃរៀលគត់) ។
ដោយ លោក ជា លីហ៊ាង




