
ឯកឧត្តម គង់ សោភ័ណ្ឌ បើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង១២០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ
(ខេត្តកណ្តាល)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុកកៀនស្វាយ សហការជាមួយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ២កន្លែង នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល។
ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ចើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបីស្រុក ប្រធានការិយាល័យសុខាភិបាលស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក មេឃុំ ស្មៀនឃុំ ប្រធានមណ្ឌលសុខភាពឃុំគ្រប់ឃុំ និងប្រជាពលរដ្ឋក្នុងឃុំដីឥដ្ឋ ចំនួន ៣០០នាក់៕
















